Arsenal បានដាក់គោលដៅលើ Havertz ដែលនឹងមិនបន្តកុងត្រាថ្មីជាមួយ Chelsea

ប្រភពបានប្រាប់ ESPN ថា Chelsea កំពុងស្ថិតក្រោមសម្ពាធក្នុងការដាក់តម្លៃសម្រាប់កីឡាករ ដែលជាគោលដៅរបស់ Arsenal គឺកីឡាករ Kai Havertz ក្រោយពីមានដំណឹងថា គាត់មិនមានចេតនាក្នុងការបន្តកិច្ចសន្យាថ្មីនោះទេ។

Arsenal ចាប់អារម្មណ៍ក្នុងការនាំយក Havertz ប៉ុន្តែរហូតមកដល់ពេលនេះ បានបង្ហាញភាពស្ទាក់ស្ទើរក្នុងការចរចារក្នុងតម្លៃ៧០លានផោន របស់កីឡាករវ័យ២៤ឆ្នាំ។

Havertz បើកចំហក្នុងការចូលរួមជាមួយ Arsenal ហើយក្លឹបមិនចាំបាច់មើលពីប្រាក់ឈ្នួលដែលមានស្រាប់របស់គាត់នៅ Chelsea ទេ​ គិតថាប្រហែល ២២០,០០០ផោនក្នុងមួយសប្តាហ៍។ 

Arsenal មានការផ្តល់ជូនម្តងរួចមកហើយ តែត្រូវបានបដិសេធរហូតមកដល់ពេលនេះ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញជាមួយនឹងការដាក់តម្លៃដែលប្រសើរជាងមុន៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង