ប្រភពបានប្រាប់ ESPN ថា West Ham United បានបដិសេធសំណើដែលមានតម្លៃ៩០លានផោន ពី Arsenal សម្រាប់កីឡាករ Declan Rice។
ម្ចាស់ពានរង្វាន់ Europa Conference League ថ្មីនេះនឹងអនុញ្ញាតឱ្យ Rice ចាកចេញនៅរដូវក្តៅនេះ បន្ទាប់ពីគាត់បានបដិសេធបន្តកុងត្រាថ្មី ប៉ុន្តែតម្លៃខ្លួនរបស់គាត់គឺលើសពី១០០លានផោន។
Arsenal នាំមុខគេក្នុងការប្រជែងយកហត្ថលេខារបស់កីឡាកររូបនេះ ប៉ុន្តែការផ្តល់ជូនរបស់ពួកគេគឺខុសតម្លៃតែបន្តិចប៉ុណ្ណោះ។ ប្រភពបានប្រាប់ ESPN ថាការដាក់តម្លៃមាន៨០លានផោនដំបូងដោយបូក ១០លានផោនបន្ថែមទៀត ទៅលើអត្ថប្រយោជន៍បន្ថែម។
Arsenal បានមើលឃើញថា Rice ជាគោលដៅខ្សែបម្រើកំពូលរបស់ពួកគេ ហើយមានបំណង់ចុះកិច្ចសន្យាឱ្យបានឆាប់រហ័ស ដូច្នេះកីឡាករវ័យ២៤ឆ្នាំ អាចចូលរួមដំណើរការប្រកួតទេសចរណ៍ មុនរដូវកាលរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក៕