Manchester City ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រសម្រាប់ការមកកាន់ទឹកដីវិញពីទីក្រុង Istanbul ចក្រភពអង់គ្លេស បន្ទាប់ពីបានឈ្នះពាន Champions League ជាលើកដំបូង។
ក្រុមរបស់លោក Pep Guardiola បានយកឈ្នះលើ Inter Milan ក្នុងលទ្ធផល 1-0 នៅកីឡដ្ឋាន Ataturk Olympic កាលពីថ្ងៃសៅរ៍ ដោយបញ្ចប់បាននូវការឈ្នះពានដល់ទៅ៣។
ពួកគេជាក្រុមអង់គ្លេសទីពីរដែលឈ្នះ Premier League, FA Cup និង Champions League ក្នុងរដូវកាលតែមួយបន្ទាប់ពី Manchester United ក្នុងឆ្នាំ1999។
អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋាន Manchester ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានគេរំពឹងថា នឹងតម្រង់ជួរនៅតាមដងផ្លូវក្នុងកណ្តាលទីក្រុង Manchester សម្រាប់ក្បួនដង្ហែនៅថ្ងៃចន្ទ៕