Chelsea ត្រៀម​ខ្លួន​ ដើម្បីផ្ទេរយក Neymar ពី Paris Saint-Germain

Chelsea បានទាក់ទងទៅ Paris Saint-Germain ទៅលើកិច្ចព្រមព្រៀងដែលអាចនឹងទៅរួច សម្រាប់នាំយកខ្សែបម្រើស្លាប Neymar នេះបើយោងតាម ​​Le10 Sport ។

កីឡាករវ័យ៣១ឆ្នាំរូបនេះ រកបាន១៨គ្រាប់ និង១៧ assists​ ពីការបង្ហាញខ្លួន២៩ប្រកួតនៅទូទាំងការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ប៉ុន្តែបញ្ហារបួស និងបំណងប្រាថ្នារបស់ក្លឹបក្នុងការដកចេញកីឡាករល្បីៗជាច្រើន អាចធ្វើឱ្យ PSG ត្រូវចែកផ្លូវជាមួយកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ។

PSG មើលឃើញថា Bernardo Silva ជាកីឡាករដែលជាជម្រើសដំបូងសម្រាប់រដូវកាលក្រោយ ជាមួយនឹងការចាកចេញរបស់ Neymar នឹងធ្វើឱ្យមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់នាំយកកីឡាកររបស់ Manchester City ។

Chelsea បញ្ចប់រដូវកាលដ៏ខកចិត្ត ដោយបានបញ្ចប់ដោយឈរនៅលេខ១២ ក្នុងក្របខ័ណ្ឌ Premier League ហើយគ្រូបង្វឹកថ្មីលោក Mauricio Pochettino កំពុងសម្លឹងមើលឈ្មោះកីឡាករល្បីៗជាច្រើន មុននឹងឈានចូលរដូវកាលក្រោយ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង