Tottenham តែងតាំងលោក Ange Postecoglou ជាគ្រូបង្វឹកថ្មី

Tottenham បាន​បញ្ជាក់​ថា​ លោក Ange Postecoglou គឺជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប​ ជាមួយនឹងកិច្ច​សន្យា​រយៈ​ពេល​បួន​ឆ្នាំ។

លោក​ Postecoglou ដែលមានវ័យ៥៧ឆ្នាំ នឹងចាប់ផ្តើមការងារនៅថ្ងៃទី១ ខែកក្កដា​ ដែលអតីតគ្រូបង្វឹករបស់ Celtic រូបនេះ នឹងក្លាយជាជនជាតិអូស្ត្រាលីដំបូងគេ ដែលបានដឹកនាំក្លឹបនៅ Premier League ។

ESPN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា Spurs ត្រូវបានគេរំពឹងថា ខិតកាន់តែជិត ដើម្បីការផ្លាស់ប្តូរសម្រាប់លោក Postecoglou ពី​ Celtic ហើយការពិភាក្សាបានដំណើរការយ៉ាងឆាប់រហ័សកាលពីថ្ងៃចន្ទ បន្ទាប់ពីគាត់បានបង្ហាញពីបំណងចង់ដឹកនាំក្លឹបនៅអង់គ្លេស។

Postecoglou ដែលកើតនៅប្រទេសក្រិច ប៉ុន្តែធំឡើងនៅប្រទេសអូស្ត្រាលី ជាកន្លែងដែលក្រោយមកគាត់បានគ្រប់គ្រង Socceroos អស់រយៈពេល៤ឆ្នាំ គឺកំពុងស្ថិតលើកិច្ចសន្យារយៈពេល១២ខែនៅ Celtic៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង