Harry Kane គឺជាជម្រើសកីឡាករដំបូងដែល Real Madrid ចង់បាន ខណៈដែលពួកគេស្វែងរកអ្នកជំនួសដំណែងរបស់ Karim Benzema។
Kane ដែលមានវ័យ ២៩ឆ្នាំ នៅសល់កិច្ចសន្យាមួយឆ្នាំជាមួយ Tottenham ហើយមិនទាន់សម្រេចចិត្តពីអនាគតរបស់គាត់នៅឡើយទេ។
ការចាកចេញរបស់ Benzema បន្ទាប់ពីចំណាយពេល១៤ឆ្នាំ នៅជាមួយក្លឹប បានធ្វើឱ្យក្លឹបយក្សអេស្ប៉ាញកំពុងតែត្រូវការខ្សែប្រយុទ្ធថ្មី។
ប៉ុន្តែក្លឹបម្ចាស់ជើងឯកនៅអ៊ឺរ៉ុប១៤សម័យ បានកោតសរសើរយ៉ាងខ្លាំងចំពោះ Kane ដែលជាកីឡាករជាប់កំណត់ត្រាស៊ុតបញ្ចូលទីរបស់អង់គ្លេស ហើយសង្ឃឹមថា ការចាកចេញរបស់កីឡាករដែលមានថ្លៃពលកម្មខ្ពស់របស់ក្លឹបក្នុងរដូវក្តៅនេះ អាចជួយពួកគេដើម្បីនាំយកកីឡាកររូបនេះបាន៕