Mark van Bommel ត្រូវបានបុរសម្នាក់ប្រដាប់ដោយកាំភ្លើងវាយប្រហារ ខណៈគាត់ព្យាយាមជំរិតយកខ្លួនគាត់ជាថ្នូរនឹងការដោះដូរយកកិច្ចសន្យានៅក្លិប Royal Antwerp នៃប្រទេសបែលហ្ស៊ិក។
អតីតខ្សែបម្រើជម្រើសជាតិហូឡង់ដែលកំពុងដឹកនាំ Antwerp ទៅកាន់តំណែងជើងឯកបែលហ្ស៊ិកលើកដំបូងចាប់តាំងពីឆ្នាំ១៩៥៧ ត្រូវបានបង្ខំឲ្យចូលទៅជិតកន្លែងចតឡានកាលពីខែតុលា។ ទោះជាយ៉ាងណាក៏ដោយ ការិយាល័យរដ្ឋអាជ្ញាសាធារណៈបែលហ្ស៊ិក បានរកឃើញថាពិរុទ្ធជន Jamaleh Haban មិនបានចាប់អារម្មណ៍លើរថយន្ត Porsche Panamera របស់គ្រូបង្វឹក ឬនាឡិកាថ្លៃរបស់គាត់ទេ ប៉ុន្តែបែរជាសំដៅទៅលើកុងត្រាផ្លូវការពីលោក Bommel ទៅវិញ។
Haban ដែលព្រះរាជអាជ្ញារកឃើញថាមានអាយុ ២៥ឆ្នាំ ទោះបីជាគាត់អះអាងថាមានអាយុ ១៧ឆ្នាំក៏ដោយក៏បានប្រើប្រាស់ពិលដើម្បីបញ្ចាំងចូលភ្នែករបស់ van Bommel រួចគំរាមគាត់ដោយកាំភ្លើង។ គ្រូបង្វឹកសញ្ជាតិហូឡង់បានរត់គេចខ្លួនដោយបើកបញ្ច្រាសទិសយ៉ាងលឿន រួចរត់គេចពីកន្លែងកើតហេតុ។ បកប្រែពីភាសាអារ៉ាប់ សារព័ត៌មានជាច្រើនបានបញ្ចេញពីខ្សែអាទ៍សម្លេងដោយមានអត្ថន័យដូចជា "ស្តាប់ខ្ញុំ Mark ជីវិតគ្រួសាររបស់អ្នកពឹងផ្អែកលើរឿងនេះហើយ ដូចនេះអនុញ្ញាតឲ្យខ្ញុំក្លាយជាកីឡាករអាជីពភ្លាមទៅ។ កុំព្យាយាមទៅប្តឹងប៉ូលីសឲ្យសោះ យើងនឹងសម្លាប់អ្នក និងគ្រួសាររបស់អ្នក ព្រោះយើងស្គាល់ពីអាស័យដ្ឋានរបស់អ្នកច្បាស់ណាស់"៕