អ្នកគាំទ្រ Hamburg សម្រុកចូលទីលានមុនការប្រកួតបញ្ចប់ បែរជាស្រក់ទឹកភ្នែកក្រោយចប់ការប្រកួតទៅវិញ

អ្នកគាំទ្រក្រុមបាល់ទាត់ Hamburger SV បានរងការខកចិត្តជាទីបំផុត បន្ទាប់ពីបានសម្រុករត់ចូលទីលានប្រកួត ដើម្បីអបអរក្រុមរបស់ពួកគេ ប៉ុន្តែគ្រាប់បាល់ម៉ោងបន្ថែមពីរគ្រាប់របស់ក្រុម Heidenheim ធ្វើឲ្យក្រុម Hamburg ទឹកភ្នែកទៅវិញ។

Hamburg គិតថាពួកគេធ្វើបានគ្រប់គ្រាន់ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង២ និងទទួលបានការដំឡើងទៅកាន់ Bundesliga ដោយអ្នកគាំទ្របានលុកលុយទីលាន បន្ទាប់ពីក្រុមរបស់ពួកគេបានយកឈ្នះ Sandhausen ១-០ ដោយជឿថា វាគ្រប់គ្រាន់ដើម្បីឡើងដោយស្វ័យប្រវត្តិ នៅថ្ងៃចុងក្រោយទៅហើយ។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ Heidenheim ស៊ុតបញ្ចូលទីបានពីរគ្រាប់ចុងម៉ោង ដើម្បីបង្វែរការប្រកួតរបស់ពួកគេទល់នឹង Regensburg ។ ពួកគេបានតាមពីក្រោយ ២-១ គិតត្រឹម ៩០នាទី ប៉ុន្តែការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី ៩៣ ពីកីឡាករ Jan-Niklas Beste តាមពីក្រោយដោយគ្រាប់បាល់ជ័យជម្នះរបស់ Tim Kleindienst បានបង្កឲ្យមានភាពរីករាយសម្រាប់ Heidenheim និងក្តីអស់សង្ឃឹមសម្រាប់ Hamburg ជាពិសេសសម្រាប់អ្នកគាំទ្រជាច្រើនដែលកំពុងនៅក្នុងទីលានប្រកួតស្រាប់ផងនោះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង