ក្លិបដែលកំពុងប្រកបអាជីពនៅប្រទេសប្រេស៊ីល Flamengo និង Cruzeiro បានបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះកីឡាករ Vinicius Junior ដោយបានធ្វើការអង្គុយចុះទាំងអស់គ្នាក្នុងអំឡុងពេលការប្រកួត Serie A របស់ពួកគេកាលពីពេលកន្លងទៅថ្មីៗនេះ។
បន្ទាប់ពីការចេញមកកាន់ទីលានប្រកួតក្នុងអាវយឺតដែលមានសារប្រឆាំងនឹងការរើសអើងជាតិសាសន៍ កីឡាករទាំងសងខាង និងមន្ត្រីនៃការប្រកួតបានអង្គុយចុះរយៈពេល ៣៦វិនាទីដំបូង នៃការប្រកួតរវាងក្រុមទាំងពីរ ក្នុងការបង្ហាញសាមគ្គីភាពសម្រាប់អតីតកីឡាករ Flamengo បន្ទាប់ពីរងការមើលងាយជាតិសាសន៍ដែលរូបគេបានទទួលនៅ La Liga កាលពីសប្តាហ៍មុន។ អ្វីដែលជារឿងធំមួយទៀតនោះគឺ Flamengo ក៏មានសារថា "All with Vinicius Jr" ដែលបានបោះពុម្ពនៅលើអាវរបស់ពួកគេពេញការប្រកួតផងដែរ។
កីឡាករ Flamengo និង Cruzeiro គឺជាកីឡាករចុងក្រោយគេក្នុងពិភពបាល់ទាត់ដែលផ្តល់ការគាំទ្រដល់ Vinicius ក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅក្នុង La Liga ខណៈដែលកីឡាករ Neymar, Kylian Mbappe និងវីរកីឡាករក្រុមជម្រើសជាតិប្រេស៊ីល Ronaldo Nazario សុទ្ធតែលើកទឹកចិត្តគាត់ជាមួយនឹងសារជាច្រើននៅលើបណ្តាញសង្គម៕