Lothar Matthaus ព្រលះ Thomas Tuchel ថា មិនអាចជួយឲ្យ Bayern រីកចម្រើន បើធៀបទៅនឹង Nagelsmann

លោក Lothar Matthaus បាននិយាយថា Bayern Munich បានប្រព្រឹត្តកំហុសធំមួយ ដោយបានបណ្តេញគ្រូបង្វឹក Julian Nagelsmann ចេញ ខណៈដែលក្រុមបច្ចុប្បន្ន ហាក់ជួបប្រទះបញ្ហាក្នុងការរក្សាទម្រង់លេងឲ្យបានល្អ ក្រោមការដឹកនាំរបស់លោក Thomas Tuchel ។

Bayern បានបណ្តេញ Nagelsmann ក្នុងខែមីនា ហើយជំនួសគាត់ដោយ Tuchel នៅសប្តាហ៍ដដែលនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមយក្សរបស់អាឡឺម៉ង់មួយនេះ បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League និង DFB-Pokal ចាប់តាំងពីអតីតគ្រូបង្វឹក Chelsea ចូលកាន់តំណែង ហើយក៏បានធ្លាក់ពីក្រោយក្រុម Borussia Dortmund ក្នុងក្របខ័ណ្ឌ Bundesliga ទៀតផង។

អតីតកីឡាករក្រុម Bayern Munich នឹងក្រុមជម្រើសជាតិអាឡឺម៉ង់ Matthaus បាននិយាយទៅកាន់ Bild ថា "ជាការពិតណាស់ កំហុសជាច្រើនត្រូវបានធ្វើឡើង មុនពេលការផ្លាស់ប្តូរគ្រូបង្វឹក ដែលបានទាញក្រុមដល់ស្ថានភាពនេះ។ ក្រុមដែលនៅតែស្ថិតក្នុងដំណើរឆ្ពោះទៅរកការឈ្នះពានរង្វាន់បីក្រោម Nagelsmann បែរជាកំពុងលេងកាន់តែអាក្រក់ក្រោមការដឹកនាំរបស់ Tuchel ទៅវិញ"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង