ធ្លាប់ទៅដឹកនាំមែន តែ Jose Mourinho ថាគ្មានអារម្មណ៍ថាដិតដាមជាមួយក្លិបនេះទាល់តែសោះ

លោក Jose Mourinho បានធ្វើការវាយប្រហារ​លើអតីតក្លិបមាន់ខ្នាយមាស Tottenham Hotspur ដោយ​និយាយ​ថា​ ពួកគេ​គឺ​ជា​អតីត​ក្លិប​តែ​មួយ​គត់​របស់​គាត់​ ដែល​គាត់​មិន​មាន​អារម្មណ៍​នឹកស្រណោះអ្វីទាំងអស់​។

Mourinho បានចំណាយពេលចំនួន​ 17ខែក្នុងទីក្រុងឡុងដ៍ផ្នែកខាងជើងចន្លោះខែវិច្ឆិកាឆ្នាំ២០១៩ រហូតដល់ ខែមេសាឆ្នាំ២០២១ ដោយមួយផ្នែកធំនៃការដឹកនាំរបស់ Jose នៅ Spurs គឺត្រូវបានលេងក្នុងកីឡដ្ឋានដែលគ្មានអ្នកគាំទ្រ ដោយសារបម្រាមនៃការរាតត្បាតជំងឺកូវីដ១៩។ សាមីខ្លួនលោក Mourinho ផ្ទាល់បានទទួលស្គាល់ថា លោកមិនមានការចងចាំល្អអ្វីឡើយពេលដឹកនាំនៅ Spurs ដោយខុសគ្នាដាច់ពីកាលដឹកនាំក្រុមចាស់ៗដូចជា Porto, Chelsea, Inter Milan, Real Madrid នឹង Manchester United ផងនោះ។

ថ្លែងក្នុងសន្និសីទកាសែតត្រៀមមុនការប្រកួតពាន UEFA Europa League វគ្គផ្តាច់ព្រ័ត្រ Jose Mourinho បានឲ្យដឹងថា “ខ្ញុំសង្ឃឹមថាពាក្យរបស់ខ្ញុំមិនត្រូវបានបកស្រាយខុសទៅចុះ ប៉ុន្តែក្លិបតែមួយគត់ក្នុងអាជីពរបស់ខ្ញុំ ដែលខ្ញុំនៅតែមិនមានអារម្មណ៍ស៊ីជម្រៅគឺ Tottenham។ ប្រហែលជាដោយសារតែក្នុងអំឡុងពេលដែលខ្ញុំបង្វឹកក្លិប កីឡដ្ឋានគឺទទេដោយសារតែ Covid និងដោយសារតែប្រធានក្លិប លោក Daniel Levy មិនបានផ្តល់ឲ្យខ្ញុំច្រើនទេ។ នៅក្នុងក្លិបផ្សេងទៀតទាំងអស់ តែងតែមានចំណងដ៏រឹងមាំព្រោះមនុស្សទាំងនោះមិនល្ងង់ទេ។ ខ្ញុំមិនបានសំដៅទៅលើការឈ្នះ ឬចាញ់នោះទេ។ អ្នកគាំទ្រយល់ថា ខ្ញុំតស៊ូដើម្បីពួកគេជារៀងរាល់ថ្ងៃ។ ក្នុងករណីរបស់ខ្ញុំ ខ្ញុំជាផ្នែកនៃក្លិប Roma, Real Madrid និង Inter ហើយវាជារឿងទៅវិញទៅមក។ ក្តីស្រឡាញ់របស់ខ្ញុំនឹងដក់ជាប់​ជា​និច្ច​ជាមួយ Roma និង​ក្លិប​ផ្សេង​ទៀត​ដែល​ខ្ញុំ​បាន​បង្វឹក"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង