Bukayo Saka នៅមិនទាន់អស់ចិត្តរឿង Arsenal ភ្លាត់ស្នៀតឲ្យ Man City ឈ្នះពាន Premier League

Bukayo Saka បានសារភាពថា វាពិតជារឿងមួយដែលឈឺចាប់ បន្ទាប់ពីការភ្លាត់មិនបានលើកពានរង្វាន់របស់ Arsenal ប៉ុន្តែទទូចថា ក្រុមនៅតែស្រេកឃ្លានក្នុងការឈ្នះពានរង្វាន់ដដែល សម្រាប់រដូវកាលក្រោយ។

ក្រុមកាំភ្លើងធំបានចំណាយពេលចំនួន ២៤៨ថ្ងៃនៅលើកំពូលតារាង Premier League ប៉ុន្តែបានទទួលរងនូវការធ្លាក់ចុះ នៃទម្រង់លេង នៅចុងរដូវកាលនេះ ដែលអនុញ្ញាតឲ្យក្រុម Manchester City តាមទាន់ និងឈ្នះពានលីកកំពូលអង់គ្លេស យកតែម្តង។ ជាក់ស្តែង ពួកគេឈ្នះត្រឹមតែពីរលើកប៉ុណ្ណោះ ក្នុងការប្រកួត ៥លើកចុងក្រោយ រួមទាំងការចាញ់ក្រុមជើងឯក ៤-១ក្រោមការដឹកនាំរបស់ Man City ហើយនេះអាចជាមូលហេតុ នៃការធ្លាក់ដុនដាបរបស់ Arsenal។

ក្នុងការសម្ភាសន៍ជាមួយលោក Ian Wright ខ្សែប្រយុទ្ធស្លាបស្តាំសញ្ជាតិអង់គ្លេសរូបនេះ បានលើកឡើងថា "ពួកយើងកំពុងដើរនៅលើគន្លងត្រូវហើយ។ ពួកយើងបានកែប្រែមុខមាត់ច្រើន។ សម្រាប់រដូវកាលនេះ វាពិតជាឈឺចាប់ណាស់ ជាពិសេសពេលគិតដល់របៀបដែលយើងបញ្ចប់រដូវកាលរបស់យើង ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបាននោះ គឺយើងបានរីកចម្រើនច្រើន។ ពួកយើងស្រេកឃ្លានក្នុងការឈ្នះពាន ហើយពួកយើងចង់ឈ្នះពានសម្រាប់ Arsenal បន្តទៀត"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង