Jules Kounde ស្នើសុំចាកចេញពី Barcelona តែក្លិបនឹងមិនឲ្យចាកចេញឡើយ លុះត្រាសម្រេចបានចំណុចមួយនេះ

ខ្សែការពារ Jules Kounde របស់ក្រុមអ្នកមានបុណ្យ FC Barcelona បានស្នើរសុំចាកចេញពីក្លិបនៅរដូវក្តៅខាងមុខ ដោយសាររូបគេចង់លេងជាខ្សែការពារកណ្តាលពេញលេញ តែយ៉ាងណាក៏ដោយក្លិបមិនអាចបោះបង់រូបគេដោយស្រួលៗនោះឡើយ។

Kounde បានស្នើធ្វើការចាកចេញពីកីឡដ្ឋាន Camp Nou ខណៈដែលគាត់ចង់លេងនៅកណ្តាល ជំនួសតំណែងខ្សែការពារស្តាំ ដែលអ្នកចាត់ការ Xavi បានដាក់គាត់ជាញឹកញយ។ នៅ La Liga Kounde បានលេងនៅខាងស្តាំ ១៨ដង និងជាខ្សែការពារកណ្តាលត្រឹម ៩ដងប៉ុណ្ណោះ ហើយនេះជាមូលហេតុតែមួយគត់ដែលធ្វើឲ្យខ្សែការពារសញ្ជាតិបារាំងរូបនេះ មិនពេញចិត្តទាល់តែសោះ។

យ៉ាងណាក្តី ក្លិប Barcelona នឹងមិនងាយបោះបង់ Kounde ចោលនោះឡើយ ក្រោមមូលហេតុដែលក្លិបបានចំណាយប្រាក់ប្រមាណ ៦០លានអឺរ៉ូ ឬប្រមាណ ៥១លានផោន សម្រាប់ការនាំយក Kounde ពីក្លិប Sevilla មកកាលពីរដូវកាលមុន ហើយបានបង្ហាញខ្លួនរហូតដល់ទៅ ៣៨ប្រកួត សម្រាប់រដូវកាល ២០២២-២០២៣។ ដូចនេះ ការលែងដៃ Kounde ជារឿងដែល Barcelona មិនចង់ជួបប្រទះ លុះត្រាតែមានការចរចាថ្លៃខ្ពស់ចាប់ពី ៧០ លានផោនឡើង ទើបក្រុមរបស់លោក Xavi អាចសម្រេចពិចារណា៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង