Frenkie de Jong ដាច់ចិត្តបង្ហាញពីដើមហេតុដែលរឿងផ្ទេរទៅ Man Utd មិនបានសម្រេចកាលពីឆ្នាំ២០២២

ខ្សែបម្រើវ័យក្មេងរបស់ FC Barcelona កីឡាករ Frenkie de Jong បានពន្យល់ពីមូលហេតុដែលការផ្ទេរទៅ Manchester United កាលពីឆ្នាំ២០២២ មិនបានកើតឡើង ដោយកីឡាករសញ្ជាតិហូឡង់រូបនេះ ថែមទាំងបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះ Barcelona។

De Jong បានឃើញអនាគតរបស់គាត់ ត្រូវបានចោទជាសំណួរ ជុំវិញការផ្ទេរកីឡាករពីរលើកចុងក្រោយ ដោយមានការរំពឹងទុកជាច្រើនដែលបង្ហាញថា គាត់អាចនឹងចាកចេញពីទឹកដី Camp Nou។ Manchester United ត្រូវបានគេជឿថា ជាគោលដៅបន្ទាប់ ដោយ Erik ten Hag មានបំណងចង់ជួបជុំគ្នានៅ Old Trafford ជាមួយកីឡាករដែលគាត់ធ្លាប់ធ្វើការជាមួយកាលដឹកនាំនៅ Ajax ប៉ុន្តែបែរជាគ្មាន​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​ឈានមកដល់ការសម្រេចនោះឡើយ។

​ជុំវិញរឿងរ៉ាវពីមុនរបស់ de Jong ជាមួយ Man Utd កីឡាកររូបនេះ បានចេញមកនិយាយក្នុងបទសម្ភាសន៍ថា “Manchester United បានពិភាក្សាគ្នារួចហើយជាមួយ Barcelona កាលពីរដូវក្តៅមុន ទោះបីជាការពិតខ្ញុំចង់បន្តនៅទីនេះក៏ដោយ។ ក្លិប​ស្ថិត​ក្នុង​ស្ថានភាព​លំបាក។ គេ​អាច​លក់​ខ្ញុំ​បាន​ថ្លៃ​ធំ ហើយ​គេ​ចង់​ធ្វើ​បែប​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ចាកចេញ​ទេ ទើប​ខ្ញុំសម្រេចចិត្តយ៉ាងមុតមាំថាបន្ត​នៅ។ ប្រសិនបើអ្វីៗដំណើរការល្អសម្រាប់ខ្ញុំ និងសម្រាប់ក្លិប នោះខ្ញុំចង់ស្នាក់នៅទីនេះឲ្យបានយូរតាមដែលអាចធ្វើទៅបាន។ ខ្ញុំបានឈ្នះពានលីកកំពូលនៅទីនេះ ដូច្នេះឥឡូវនេះនៅសល់រឿងមួយសម្រាប់ខ្ញុំក្នុងការឈ្នះក្នុងរដូវកាលនេះ ហើយនោះគឺជាការឈ្នះ UEFA  Nations League ជាមួយហូឡង់។ វា​មិន​មែន​ជា Euros ឬ World Cup ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​នឹង​ជា​សញ្ញា​ល្អ​ប្រសិន​បើ​យើង​អាច​ឈ្នះ​វា"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង