ចូលមកដល់ក្នុងការប្រកួតនេះ Bournemouth បានប្រកួតចាញ់ Crystal Palace ក្នុងលទ្ធផល ២-០។ នោះជាប្រកួតទី៣ក្នុងចំណោម៥ប្រកួត ដែលពួកគេរបូតគ្រាប់បាល់ច្រើនជាង១គ្រាប់។
ទន្ទឹមនឹងនេះដែរ៣ប្រកួត ក្នុងចំណោម ៥ប្រកួតចុងក្រោយរបស់ពួកគេ មានលទ្ធផលគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់។ ក្រៅពីប្រកួតឈ្នះ Leeds United ក្នុងលទ្ធផល ៤-១ Bournemouth មិនទាន់មានការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យនោះទេនាពេលថ្មីៗនេះ។
ពួកគេបានរកបានគ្រាប់បាល់ច្រើនជាង១គ្រាប់ តែក្នុងការប្រកួតនោះ ហើយមិនអាចរកគ្រាប់បាល់២ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ។ ការប្រកួតចាញ់ក្នុងទឹកដី៣ប្រកួត មិនបានធ្វើឱ្យពួកគេចូលមកក្នុងការប្រកួតនេះ ជាមួយទម្រង់លេងល្អនោះទេ។
Manchester United បានទទួលជ័យជម្នះជាថ្មីម្តងទៀត បន្ទាប់ពីប្រកួតចាញ់២ប្រកួតជាប់ៗគ្នា ដោយបានប្រកួតឈ្នះ ២-០ លើ Wolverhampton Wanderers ក្នុងការប្រកួតចុងក្រោយ។
ការនាំមុខ Liverpool ដែលឈរនៅលេខ៥ចំនួនមួយពិន្ទុ United ត្រូវការប្រាំពិន្ទុបន្ថែម ដើម្បីធានាបាននូវការឡើងទៅលេងនៅ Champions League ។
ការប្រកួតក្រៅទឹកដី៥ប្រកួតចុងក្រោយ ពួកគេមិនបានប្រកួតឈ្នះការប្រកួតណាមួយទេ។ United ក៏មិនអាចរកគ្រាប់បាល់បានដែរ ៤ប្រកួតក្នុងចំណោម៥ប្រកួតក្រៅទឹកដីចុងក្រោយ ដោយចាញ់៣ប្រកួត។
ការព្យាករណ៍ : Manchester United ត្រូវតែលេងអោយអស់ពីសមត្ថភាព នៅក្នុងការប្រកួតនេះ ហើយទោះបីជាទម្រង់លេងក្រៅទឹកដីរបស់មិនសូវជាល្អក៏ដោយ។ Bournemouth ក៏មិនទាន់ធ្វើបានល្អក្នុងទឹកដីផងដែរ នាពេលថ្មីៗនេះ ហើយការប្រកួតរបស់ពួកគេទល់នឹង United ក៏ពួកគេមិនមានអ្វីគួរឱ្យចាប់អារម្មណ៍ដែរ។ ការព្យាករណ៍របស់យើងសម្រាប់ការប្រកួតរវាង Bournemouth និង Manchester United គឺជ័យជម្នះសម្រាប់ Manchester United៕