ក្រុមមួយដែលត្រូវការជ័យជម្នះយ៉ាងពិបាក Bayer Leverkusen ចូលមកប្រកួតនេះ ក្នុងទម្រង់លេងដែលមិនគួរឱ្យជឿ។ កីឡាកររបស់លោក Xabi Alonso មិនប្រកួតមិនឈ្នះទាល់តែសោះ ៤ប្រកួតបួនចុងក្រោយ។
ពួកគេបានត្រឹមតែស្មើ ១-១ ប្រកួតជាមួយនិង Stuttgart ដែលជាក្រុមខ្សោយក្នុងការប្រកួតមុននៅ Bundesliga ។ នេះបានធ្វើឱ្យពួកគេធ្លាក់ចេញពីក្រុមកំពូលទាំងប្រាំមួយ ដោយនៅមាន២ប្រកួតដែលត្រូវលេង។
Leverkusen រកបានតែ២គ្រាប់ប៉ុណ្ណោះពី៤ប្រកួត៤លើកចុងក្រោយ ហើយពួកគេប្រកួតឈ្នះ៥ប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយនៅលើទឹកដីខ្លួនឯង។
ក្រោមការដឹកនាំរបស់លោក Jose Mourinho ក៏ Roma មិនបានប្រកួតឈ្នះផងដែរ កាលពីចុងសប្តាហ៍ដោយស្មើ ០-០ ជាមួយនិង Bologna ។
Roma ក៏ប្រកួតមិនបានល្អឆ្ងាយពីទឹកដីផងដែរ ហើយបានប្រកួតឈ្នះតែ១ប្រកួតគត់ ក្នុងចំណោម១១ប្រកួត។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានគេចផុតពីការចាញ់ក្នុងការប្រកួតក្រៅដី ២ប្រកួតចុងក្រោយ ហើយនឹងកាន់តែពេញចិត្ត ប្រសិនបើពួកគេអាចធ្វើបាននេះជាលើកទីបី។
ការព្យាករណ៍ : លទ្ធផលស្មើគ្នា គឺជារឿងធម្មតាក្នុងការប្រកួតរបស់ក្រុមទាំងពីរនេះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ការជួបគ្នាចុងក្រោយរវាងក្រុមទាំងពីរ ដែលត្រូវប្រកួតក្នុងប្រទេសអាល្លឺម៉ង់ ក៏បានបញ្ចប់ដោយលទ្ធផលស្មើដែរ។
ការទស្សន៍ទាយរបស់យើងសម្រាប់ការប្រកួតរវាង Bayer Leverkusen និង AS Roma គឺលទ្ធផលស្មើគ្នា៕