ព្យាករណ៍គូ​ Sevilla vs Juventus ម៉ោង២ ថ្ងៃទី១៩ឧសភា

Sevilla បាន​កំដៅសាច់ដុំសម្រាប់​ការ​ប្រកួត​នេះ ​ដោយបាន​យក​ឈ្នះ​លើ​ Real Valladolid ក្នុង​លីគក្នុងលទ្ធផល ៣-០។ ពួកគេកំពុងស្ថិតក្នុងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍មួយ ជាមួយនឹងជ័យជម្នះ៦ប្រកួត ពីការលេង៨ប្រកួតចុងក្រោយ។

Sevilla បានប្រកួតឈ្នះ១០ប្រកួត ក្នុងចំណោម១៣ប្រកួតចុងក្រោយចូលមក ក្នុងការប្រកួតនេះ ដោយចាញ់តែ២ប្រកួតប៉ុណ្ណោះ។

ក្រឡេកមកក្នុង Europa League ពួកគេបានប្រកួតឈ្នះក្នុងទឹកដី ៣ប្រកួត ដែល​ទទួលបាន​ Clean Sheet​ គ្រប់ប្រកួត។ នោះរួមទាំងការឈ្នះ PSV និង Manchester United ផងដែរ។

Juventus ដែលបានដកចេញកីឡាករ​សំខាន់​មួយ​ចំនួន ហើយ​នៅ​តែ​ប្រកួត​ឈ្នះ​ Cremonese ២-០។ នោះ​បាន​ធ្វើ​ឱ្យ​ពួកគេឈ្នះ​៣ប្រកួត និង​ស្មើ​១ប្រកួតពី​៤ប្រកួត​​ចុង​ក្រោយ ​​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ដ៏សំខាន់​នេះ។

នោះបានផ្តល់ឱ្យពួកគេនូវទំនុកចិត្តយ៉ាងពេញលេញ ក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃ Europa League ។​ ក្រុម​ភ្ញៀវ​បាន​ប្រកួតចាញ់​៣​ប្រកួត ​ក្នុងចំណោម៦ប្រកួត​ក្រៅ​ទឹកដីចុង​ក្រោយ​ នៅទូទាំង​ការ​ប្រកួត​ទាំង​អស់ ដោយ​ឈ្នះ​តែ​១ប្រកួតគត់។

ការព្យាករណ៍​ :​ Sevilla មានបទពិសោធនិ៍ក្នុងការប្រកួតពានរង្វាន់​ ហើយសង្ឃឹមថា នឹងបន្តធ្វើបែបនោះ ទៀតនៅ Europa League ។​ Juventus​ ​មិនបានប្រកួតចាញ់នៅ Europa League ក្នុង​រដូវ​កាល​នេះទេ ដោយឈ្នះ​២ប្រកួត និង​ស្មើ​១ប្រកួត។​ ការទស្សន៍ទាយរបស់យើងសម្រាប់ការប្រកួតរវាង Sevilla និង Juventus គឺជម្រើសពីរសម្រាប់ Sevilla ដោយស្មើ ឬក៏ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង