ក្រុមអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថាគ្រោងនឹងតែងតាំងអតីតកីឡាករ Deco ជាប្រធានផ្នែកកីឡាថ្មីសម្រាប់ក្លិបក្រោយការចាកចេញរបស់លោក Mateu Alemany នឹង Jordi Cruyff។
ការចរចាររវាង Barcelona នឹង Deco ត្រូវបានឈានដល់ដំណាក់កាលយ៉ាងល្អមួយ ដោយអ្នកសារព័ត៌មាន Fabrizio Romano បានឲ្យដឹងថាការចរចាបានឈានដល់ ៩០% ទោហើយដោយអ្វីដែលសល់នោះគឺស្ថានការរបស់ភ្នាក់ងារ Deco តែប៉ុណ្ណោះ។ បើយោងទៅតាមការរាយការណ៍ជាច្រើនបានឲ្យដឹងថា ការចាកចេញរបស់ Jordi Cruyff នៅចុងរដូវកាល ពោលគឺថ្ងៃ៣០ ខែមិថុនា គឺកើតឡើងមកពីបំណងរបស់គេផ្ទាល់ក្នុងការស្វែងរកផ្នែកមួយថ្មីនៃអាជីពរបស់គាត់ផ្ទាល់ពាក់ព័ន្ធនឹងបាល់ទាត់៕