Francesco Totti ថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរារាំង Mourinho មិនឲ្យទៅដឹកនាំ PSG

វីរបុរសក្លិប AS Roma លោក Francesco Totti ជឿជាក់ថា គាត់អាចបញ្ចុះបញ្ចូលអ្នកចាត់ការ Jose Mourinho ឲ្យបន្តនៅក្លិបជាបន្តទៀត ដោយបដិសេធសំណើររបស់ក្លិបសេដ្ឋីបារាំង Paris Saint-Germain ប្រសិនបើរឿងនេះគាត់ជាអ្នកកាន់កាប់។

Totti ដែលបានចំណាយពេលពេញមួយអាជីព២៤ឆ្នាំ មិនគួរឲ្យជឿរបស់គាត់ជាមួយ Roma មានទំនុកចិត្តថា Mourinho នឹងស្នាក់នៅលើសពីរដូវក្តៅនេះ បើទោះបីជាមានការរំពឹងទុកថា គាត់អាចចាកចេញក៏ដោយ។ អតីតគ្រូបង្វឹក Chelsea និង Real Madrid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយ PSG។

នៅក្នុងការសម្ភាសន៍អំឡុងការប្រកួតកីឡាតេន្នីសនៅទីក្រុង Rome Totti បាននិយាយថា "ប្រសិនបើវាអាស្រ័យលើខ្ញុំ វានឹងកាន់តែងាយស្រួល ប៉ុន្តែពេលនេះយើងបានត្រឹមចាំមើលអ្វីដែលនឹងកើតឡើង។ ខ្ញុំមិនដឹងថាពួកគេនិយាយអ្វីជាមួយក្លិបទេ ហើយខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនោះដែរ។ ពួកគេនឹងសម្រេចចិត្តជាមួយដំណោះស្រាយដ៏ល្អបំផុតសម្រាប់ភាគីទាំងសងខាង ”៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង