Manchester United ត្រូវបានគេរាយការណ៍ថា នឹងដោះលែង Phil Jones ក្រោយពីឃើញគេបង្ហាញខ្លួនត្រឹមតែ ១៣ប្រកួតប៉ុណ្ណោះ ក្នុងរយៈពេល ៤រដូវកាលចុងក្រោយនេះ។
កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានមកលេងនៅ Old Trafford តាំងពីឆ្នាំ២០១១ មកម្ល៉េះ ដែលធ្វើអោយគាត់ក្លាយជាបុគ្គលមួយ ក្នុងចំណោមកីឡាករមួយចំនួន ដែលនៅតែមាននៅក្នុងកំណត់ត្រារបស់ក្លិបដែលមានប្រវត្តិលើកពាន Premier League ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson។ ទោះយ៉ាងណាក៏ដោយ គាត់បានតស៊ូយ៉ាងធ្ងន់ធ្ងរជាមួយនឹងរបួសជាយូរ ហើយបានក្លាយជាកីឡាករមួយដែលគ្រូបង្វឹកទាំងប៉ុន្មានរបស់ Man Utd បំភ្លេចចោល។
កិច្ចសន្យារបស់ Jones ឥឡូវនេះ កំពុងដំណើរការជិតដល់ទីបញ្ចប់ ហើយរូបគេនឹងត្រូវបានដោះលែងក្នុងនាមជាកីឡាករដែលគ្មានកុងត្រានៅរដូវក្តៅនេះ។ បញ្ហាជង្គង់រយៈពេលយូរបានរារាំង Jones ពីការធ្វើឱ្យមានផលប៉ះពាល់ជាច្រើននៅក្នុងពេលថ្មីៗនេះ ខណៈដែលការបង្ហាញខ្លួនចុងក្រោយរបស់គាត់ សម្រាប់ក្រុម Man United គឺកាលពីជំនួបទល់នឹងក្រុម Brentford នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣៕