ឈ្នះហើយក៏មិនអស់ចិត្តដែរ! Pep Guardiola ព្រលះ Yerry Mina ចំៗ សម្រាប់កំហុសទៅលើ Haaland

គ្រូបង្វឹករបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានរិះគន់ទៅលើការប្រព្រឹត្តកំហុសរបស់ Yerry Mina លើតារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Erling Haaland ដោយចាត់ទុកអាកប្បកិរិយារបស់ខ្សែការពារ Everton ថា ជារឿងដែលមិនចាំបាច់ទាល់តែសោះ ។

ក្រោយលត់ម្ចាស់ផ្ទះ Everton ក្នុងលទ្ធផលសមប្រកប 3-0 Pep មានស្នាមញញឹមជាច្រើន ប៉ុន្តែគាត់មិនសប្បាយចិត្តចំពោះរបៀបដែល Mina និងមិត្តរួមក្រុមកីឡាករ Conor Coady ព្យាយាមដោះស្រាយជាមួយនឹងការគំរាមកំហែងជាក់ស្តែងដែលបង្កឡើងដោយ Haaland ដោយគ្រូបង្វឹករបស់ City បានធ្វើការនិយាយចំៗសម្រាប់ខ្សែការពារ Everton នៅលើទីលានក្រោយបញ្ចប់ការប្រកួត។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានប្រាប់ទៅកាន់ Sky Sports ក្រោយចប់ការប្រកួតថា “វាមិនចាំបាច់ទាល់តែសោះសម្រាប់អ្វីដែលគាត់ធ្វើនៅលើទីលានជាមួយ Haaland។ គាត់ដឹងច្បាស់ពីអ្វីដែលគាត់បានធ្វើ។ គាត់​ជា​កីឡាករ​ល្អ ប៉ុន្តែ​ការ​ការពារ​បែប​នេះ​គឺមិនចាំបាច់នោះឡើយ។ សម្រាប់ខ្ញុំ Coady មិនជាបញ្ហាធ្ងន់ធ្ងរនោះឡើយ ចំណុចដែលសំខាន់នោះគឹ Mina"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង