Eddie Howe ព្រួយបារម្ភក្រោយត្រូវបានអ្នកគាំទ្រមួយរូបវាយប្រហារ កំឡុងការប្រកួតទល់នឹង Leeds

អ្នក​គាំទ្រ​ម្នាក់​នៅក្នុងកីឡដ្ឋាន Elland Road បាន​ចូល​ទៅ​ក្នុង​ទីលាន​ ដើម្បី​រុញ​អ្នក​ចាត់​ការ​ក្រុម Newcastle លោក Eddie Howe អំឡុងការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Leeds United។

រឿងហេតុមួយនេះ បានកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីកីឡាករ Junior Firpo របស់ Leeds ទទួលបានកាតលឿងទីពីររបស់គាត់ ដោយអ្នកគាំទ្រខឹងសម្បារបានរត់ចូលទៅទីលានសំដៅទៅ Eddie Howe ថែមទាំងបានរុញអ្នកចាត់ការរបស់ Newcastle  មុនពេលគាត់ត្រូវបានសន្តិសុខរក្សាសណ្តាប់ធ្នាប់ចាប់ចេញពីទីលាន។ ភ្លាមៗ​នោះ​គេ​មិន​ទាន់​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​គាំទ្រ​សម្រេច​ចិត្ត​វាយ​ប្រហារ Howe នោះឡើយ។

ក្រោយចប់ការប្រកួត អ្នកចាត់ការវ័យក្មេងរបស់ក្រុមសារិកាព្រៃបានប្រាប់ទៅកាន់អ្នកយកព័ត៌មានថា "ខ្ញុំមិនចាំច្បាស់នូវអ្វីដែលគាត់បាននិយាយទេ ប៉ុន្តែវាធ្វើឱ្យអ្នកគិតច្រើនណាស់។ យើងត្រូវតែគិតគូរពីសុវត្ថិភាព។ គ្មាននរណាម្នាក់គួរមានអារម្មណ៍ថាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានរំលោភបំពាននៅពេលព្យាយាមបំពេញការងារនោះទេ។ ខ្ញុំមិនមានពេលភ័យខ្លាចទេ ប៉ុន្តែវាធ្វើឲ្យខ្ញុំគិតអំពីរឿងជាច្រើន"៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង