ការប្រណាំងមិនស្ថិតក្នុងដៃរបស់ Arsenal ទេ ជាពិសេសនោះគឺ Man City មានប្រៀបដោយនៅសល់មួយប្រកួតក្នុងដៃ ប៉ុន្តែពួកគេបានរក្សាសម្ពាធ ក្នុងការប្រមើលមើលការភ្លាត់ស្នៀតណាមួយ ពីក្រុមរបស់លោក Pep Guardiola ។
Arsenal ដែលមាន៨១ពិន្ទុ ត្រូវបានធានារួចហើយថា នឹងបញ្ចប់ក្នុងការឈរនៅក្រុមកំពូលទាំង២ ខណៈដែលពួកគេមាន១៥ពិន្ទុ នាំមុខក្រុមលេខ៣ Newcastle ។
ក្រុមកាំភ្លើងធំបានរបូតគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ ពីការលេង២ប្រកួតចុងក្រោយ ខណៈដែលស៊ុតបញ្ចូលទីបាន៥គ្រាប់ ហើយរំពឹងជាថ្មីម្តងទៀតថា នឹងអាចយកឈ្នះលើ Brighton ដូចកាលពីដើមរដូវកាល នៅពេលដែលពួកគេបានយលឈ្នះក្នុងលទ្ធផល ៤-២។
Brighton មានភាពមិនស៊ីសង្វាក់គ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយវាកាន់តែពិបាកក្នុងការបញ្ជាក់ពីអ្វីដែលត្រូវរំពឹងពីកីឡាកររបស់លោក Roberto De Zerbi ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមានប្រៀបដោយនៅសល់២ប្រកួតក្នុងដៃ លើក្រុមជុំវិញពួកគេ ហើយអាចប្រជែងយកដំណែងកៅអីសម្រាប់ការប្រកួតនៅ Champions League ប្រសិនបើពួកគេអាចគ្រប់គ្រងការឈ្នះ១០០% ចន្លោះពីពេលនេះដល់ចុងបញ្ចប់នៃរដូវកាល។
ការព្យាករណ៍ : Brighton បានរីករាយនឹងការប្រកួតជាមួយនិង Arsenal ក្នុងជំនួបនាពេលថ្មីៗនេះ ហើយនឹងសម្លឹងអ្វីដែលមិនទាន់ដោះស្រាយរវាងពួកគេម្តងទៀត ប៉ុន្តែជាមួយនឹង ទម្រង់លេងដ៏ល្អក្នុងទឹកដីរបស់ Arsenal ចូលមកក្នុងការប្រកួតនេះ ពួកគេគួរតែអាចទប់ទល់នឹងការគំរាមកំហែងនេះបាន។ ការព្យាករណ៍របស់យើងសម្រាប់ការប្រកួតរវាង Arsenal និង Brighton គឺជ័យជម្នះសម្រាប់ Arsenal៕