Manchester City បានបន្តមិនស្គាល់ការចាញ់បន្ទាប់ពីប្រកួតស្មើ ១-១ ក្រៅទឹកដីជាមួយ Real Madrid នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League ក្នុងរដ្ឋធានីអេស្ប៉ាញ។
ដែលបច្ចុប្បន្ននេះ មានករលេង២១ប្រកួតជាប់ៗគ្នា មិនដែលចាញ់សម្រាប់ក្រុមរបស់លោក Pep Guardiola ក៏ដូចជាការឈ្នះ១៥ ពីការលេង១៧ប្រកួតចុងក្រោយ ជាមួយនឹងកំហុសពីរដូចគ្នាដែលកើតឡើង ដោយស្មើ ១-១ ជាមួយ Bayern និងដូចលទ្ធផល Real Madrid ខាងលើ។
បញ្ហាដែលលោក Guardiola នឹងប្រឈមមុខជាមួយនោះ គឺត្រូវជម្នះក្នុងការប្រកួតនេះ ដោយធានាថា កីឡាកររបស់គាត់នៅតែផ្តោតលើកិច្ចការដែលនៅនឹងដៃ។
Everton ទទួលបានលទ្ធផលដែលបានសង្គ្រោះរដូវកាលរបស់ពួកគេ នៅពេលដែលពួកគេបានបំប៉ោងសំណាញ់ទី៥គ្រាប់ ដ៏គួរឱ្យភ្ញាក់ផ្អើលដោយការយកឈ្នះលើ Brighton ក្នុងលទ្ធផល ៥-១ ក្រៅទឹកដី។
ជាមួយនឹងការធ្វើដំណើរទៅប្រកួត Wolves និងការប្រកួតក្នុងទឹកដីជាមួយ Bournemouth ដែលជាការប្រកួតដែលនៅសល់ បន្ទាប់ពីការប្រកួតនេះ Everton គួរតែមានអារម្មណ៍ជឿជាក់ ចំពោះឱកាសគេចផុតពីការកាត់ចោល។
ការព្យាករណ៍ : Manchester City អាចគ្រប់គ្រងគ្រាប់បាល់តែម្ខាងយ៉ាងងាយ ខណៈដែលពួកគេបានធ្វើបែបជាច្រើនដងរួចមកហើយ ក្នុងរដូវកាលនេះ។ ពួកគេបានស៊ុតបញ្ចូលទីគូប្រកួតជាច្រើននៅ Premier League រដូវកាលនេះ ហើយបានស៊ុតបញ្ចូលទី៣គ្រាប់ ឬច្រើនជាងនេះ ៥ប្រកួតក្មុងចំណោម៧ប្រកួតចុងក្រោយ។ ដូច្នេះការទស្សន៍ទាយការប្រកួតរវាង Everton និង Manchester City របស់យើងគឺ នឹងមានគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់៕