Chelsea ទទួលស្គាល់ថា ខ្លួននឹងមិនធ្វើជាឆ្អឹងទទឹងក សម្រាប់ Silva ក្នុងការត្រឡប់ទៅក្លិបចាស់របស់គេវិញឡើយ

ក្រុមតោខៀវ Chelsea នឹងអនុញ្ញាតឱ្យខ្សែការពារកណ្តាល Thiago Silva ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដើម្បីត្រឡប់ទៅក្លិប Fluminense របស់ប្រេស៊ីលវិញ។

ខ្សែការពាររូបនេះ បានចុះកិច្ចសន្យាបន្តថ្មីមួយកាលពីខែកុម្ភៈ ដែលរក្សាគាត់ឲ្យជាប់នៅកីឡដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ២០២៤។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានសារភាពថា គាត់ចង់បញ្ចប់អាជីពរបស់គាត់នៅ Fluminense ហើយសារព័ត៌មានអង់គ្លេស The Telegraph អះអាងថា ក្រុមតោខៀវនឹងមិនបញ្ឈប់គាត់ ក្នុងការត្រលប់ទៅស្រុកកំណើតរបស់គាត់វិញ នៅឆ្នាំនេះនោះទេ។ 

Silva មិនស្ថិតក្នុងបញ្ជីកីឡាករដែល Chelsea ចង់លក់នៅដំណាច់រដូវកាលនោះទេ ប៉ុន្តែដោយសារតែការខឹតខំប្រឹងប្រែងដ៏ល្អរបស់គាត់ និងការត្រលប់មកវិញនៅរដូវក្តៅរបស់ Levi Colwill ពីការខ្ចីរបស់គាត់នៅ Brighton ក្លឹបនឹងសម្រេចបំពេញបំណងប្រាថ្នារបស់គាត់ ប្រសិនបើគាត់ចង់ចូលរួមជាមួយ Fluminense រដូវកាលក្រោយ ពិតមែននោះ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង