Harry Kane ចេញមុខនិយាយពីអារម្មណ៍ពេលលឺរឿងក្លិបចង់សង់រូបសំណាក់របស់ខ្លួន

Harry Kane បានទទូចថា ការទទួលបានរូបសំណាកនៅខាងក្រៅទឹកដីរបស់ Tottenham នឹងមិនអាចកំណត់អាជីពរបស់គាត់ទេ ព្រោះគាត់ផ្តល់អាទិភាពដល់ស្នាដៃផ្សេងៗទៀត ក្រៅពីរឿងមួយនេះ។

ប្រធានក្លិប Spurs លោក Daniel Levy បានលើកឡើងពីលទ្ធភាពដែលរូបសំណាក Kane អាចត្រូវបានសាងសង់នៅថ្ងៃណាមួយនៅខាងក្រៅកីឡដ្ឋាន Tottenham Hotspur។ Kane ជា​អ្នក​រក​គ្រាប់​បាល់​បានច្រើមបំផុតក្នុង​កំណត់​ត្រា​របស់​ក្លិប​ ដោយ​ទើប​បាន​លើស​កំណត់​ត្រារបស់ Sir Jimmy Greaves។ គាត់​ក៏​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន​របស់​អង់គ្លេស​ផង​ដែរ ដោយ​ឆ្លង​កាត់អតីតខ្សែប្រយុទ្ធ Wayne Rooney។

Kane បានប្រាប់ Sky Sports ថា "រូបសំណាកមួយនឹងមិនធ្វើឲ្យអាជីពរបស់ខ្ញុំមានអ្វីប្លែកនោះឡើយ។ ខ្ញុំពេញចិត្តចំពោះពាក្យដែលប្រធានក្លិបបាននិយាយអំពីខ្ញុំ ប៉ុន្តែទីបំផុតអ្វីដែលខ្ញុំអាចធ្វើបានគឺនៅលើទីលាន ខ្ញុំមានអារម្មណ៍ថាខ្ញុំផ្តល់អ្វីៗទាំងអស់របស់ខ្ញុំ។ គ្រប់ពេលវេលា គ្រប់ការប្រកួត ហើយគ្រាន់តែព្យាយាមជួយក្រុមតាមដែលអាចធ្វើបាន”៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង