Vardy ថាបើសិន Leicester រួចផុតពីការកាត់ចោលឆ្នាំនេះ វាគឺជាជោគជ័យធំបំផុតទៅហើយ

ខ្សែប្រយុទ្ធ Jamie Vardy ជឿជាក់ថា បើសិន Leicester អាចរួចផុតពីការកាត់ចោល នោះវានឹងក្លាយជាសមិទ្ធផលធំ ជាងពានរង្វាន់ Premier League ដ៏ល្បីល្បាញរបស់ពួកគេ ដែលធ្លាប់ធ្វើបានក្នុងឆ្នាំ២០១៥-១៦ ទៅទៀត។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ឈ្នះ​ពាន​មិន​គួរ​ឱ្យ​ជឿ​របស់ Leicester ក្នុង​រដូវ​កាល ២០១៥-១៦ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ២៤គ្រាប់ ​ក្រោម​ការ​ដឹកនាំ Claudio Ranieri។ ទោះជាយ៉ាងណាក៏ដោយពេលនេះ Leicester បច្ចុប្បន្ន ពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី១៨ ក្នុងតារាង Premier League ដែលមាន ២ពិន្ទុពីតំបន់សុវត្ថិភាព ហើយនៅសល់តែ ៣ប្រកួតប៉ុណ្ណោះ ដើម្បីបង្វែរជោគវាសនារបស់ពួកគេ។ ប្រការនេះបាននាំឲ្យ Vardy អះអាងថា ការរក្សា Leicester ឲ្យនៅស្ថិតស្ថេរក្នុងលីកកំពូលអង់គ្លេស នឹងក្លាយជាសមិទ្ធផលដ៏ធំបំផុត នៃអាជីពរបស់គាត់ ដែលសំខាន់ជាងការឈ្នះពានរង្វាន់ Premier League ទៀត។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចសម្ភាសន៍មួយថា “ខ្ញុំគិតថានៅពេលនេះ វានឹងក្លាយជាសមិទ្ធផលដ៏ធំបំផុត។ រឿងនេះគឺពិតជាសំខាន់សម្រាប់ខ្ញុំនឹងក្រុមទាំងមូល។ វាជារឿងពិបាក ហើយខ្ញុំគិតថា ការឈឺចុកចាប់គឺជាពាក្យដ៏រឹងមាំគ្រប់គ្រាន់សម្រាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ក្នុងនាមជាមនុស្សម្នាក់។ ពេលដែលខ្ញុំមកទីនេះ ខ្ញុំមិនដែលចង់ឃើញពួកយើង ស្ថិតក្នុងស្ថានភាពបែបនេះម្តងទៀតទេ ដូច្នេះដើម្បីទៅកន្លែងដែលយើងនៅ វាជាការលំបាកក្នុងការទទួលយក។ ខ្ញុំពិតជាស្រលាញ់ក្លិបនេះណាស់"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង