នាយកប្រតិបត្តិលោក Oliver Kahn មានប្រសាសន៍ថា ការប៉ុនប៉ងរបស់ Bayern Munich សម្រាប់ការតាមទិញ Erling Haaland កាលពីរដូវក្តៅមុន បានរុញច្រានក្លិបដល់ដែនកំណត់ហិរញ្ញវត្ថុរបស់ក្លិប។
កីឡាករសញ្ជាតិន័រវេរូបនេះត្រូវបានក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុបចង់បាន ខណៈដែលពេលវេលារបស់គាត់នៅ Borussia Dortmund កាន់តែខិតជិតមកដល់ ហើយ Manchester City ជាថ្មីម្តងទៀតមានថាមពលហិរញ្ញវត្ថុដើម្បីទាក់ទាញកីឡាករល្អបំផុតក្នុងការប្រកួតនេះ។ Kahn បានបង្ហើបថា Bayern ព្យាយាមរុញច្រាន Haaland ទៅកាន់ផ្លូវដែលអតីតតារា Dortmund ជាច្រើនបានដើរ ប៉ុន្តែបានបញ្ជាក់ថា នៅទីបញ្ចប់ ពួកគេមិនអាចប្រកួតប្រជែងជាមួយនឹងកម្លាំងសេដ្ឋកិច្ចរបស់ City បានទេ។
Kahn បានប្រាប់ឲ្យដឹងក្នុងកិច្ចសម្ភាសន៍មួយថា "យើងបានព្យាយាមគ្រប់យ៉ាងសម្រាប់ Erling Haaland កាលពីមួយឆ្នាំមុន ហើយបានឈានរហូតដល់កម្រិតហិរញ្ញវត្ថុរបស់យើងទៀតផង។ យើងត្រូវតែសម្រេចចិត្ត តើយើងចង់បំបែករចនាសម្ព័ន្ធប្រាក់ឈ្នួលរបស់យើងទេ? យើងមិនទាន់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់នោះទេ ព្រោះវាមិនមែនជាទម្លាប់របស់ Bayern នោះទេ"៕