Manchester United ត្រូវបានគេរាយការណ៍ថា នឹងកោះហៅខ្សែប្រយុទ្ធ Amad Diallo ឲ្យចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup របស់ពួកគេជាមួយនឹងក្រុម Man City បន្ទាប់ពីការលេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ក្នុងការខ្ចីជើងនៅក្លិប Sunderland ។
ក្លឹប Manchester ទាំងពីរនឹងជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ក្នុងស្រុកចាស់ជាងគេរបស់អង់គ្លេសជាលើកដំបូង ហើយ United បានរៀបចំផែនការរួចហើយសម្រាប់បញ្ជីកីឡាកររបស់ពួកគេទៅកាន់ព្រឹត្តិការណ៍ Wembley ។ Manchester Evening News រាយការណ៍ថាជាផ្នែកមួយនៃផែនការរបស់បិសាចក្រហមក្នុងការរួមបញ្ចូលកីឡាករវ័យ 20 ឆ្នាំអាណត្តិក្រោយ ពួកគេមានបំណងអញ្ជើញ Amad ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 3 ខែមិថុនា។
កីឡាករសញ្ជាតិកូតឌីវ័ររូបនេះត្រូវបានខ្ចីជើងទៅ Sunderland នៅដើមរដូវកាលនេះ ហើយបានរីករាយនឹងរដូវកាលដ៏គួរឲ្យចាប់អារម្មណ៍មួយនៅក្នុងក្របខ័ណ្ឌ Championship ដោយបានរកគ្រាប់បាល់ចំនួន 13 និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតចូលចំនួនបីដងក្នុងការប្រកួតលីកចំនួន 37 ប្រកួតផងដែរ៕