បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏លំបាក Manchester City បានឡើងដល់ចំណុចដែលពួកគេចង់បានសម្រាប់ឆ្នាំ២០២៣ ហើយចូលមកក្នុងការប្រកួតនេះ ដោយនាំមុខគេ៤ពិន្ទុ នៅលើតារាង Premier League និងមិនស្គាល់ចាញ់ទាល់តែសោះ២០ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់។
ក្រុមភ្ញៀវ Real Madrid ក៏មិនស្គាល់ចាញ់ការប្រកួតក្រៅទឹកដីនៅ Champions League ផងដែរ ហើយកំពុងសម្លឹងមើលការបន្តដំណើរការប្រកួតក្រៅទឹកដី មិនដែលចាញ់លើកទី៩។
ទន្ទឹមនឹងនេះដែរ Real Madrid បានចាញ់ការប្រកួតចុងក្រោយក្នុងលទ្ធផល ២-០ ក្រោមថ្វីជើងរបស់ Real Sociedad ដែលពួកគេត្រូវបាននាំមុខវិញដោយ Atletico Madrid ដែលធ្វើឱ្យពួកគេឈរនៅលេខ៣ ក្នុងតារាង La Liga ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការប្រកួតនេះ Real Madrid មានកំណត់ត្រាការប្រកួតដ៏ល្អឥតខ្ចោះនៅលើទឹកដីខ្លួនឯង ដោយឈ្នះ៥ប្រកួតរបស់ពួកគេគិតរហូតមកដល់បច្ចុប្បន្ន។
ក្រុមម្ចាស់ផ្ទះស៊ុតបញ្ចូលទីសរុបបាន១២គ្រាប់ និងរបូតវិញត្រឹមតែ២គ្រាប់ប៉ុណ្ណោះ ក្នុង៥ប្រកួតនោះ ហើយចូលមកក្នុងការប្រកួតនេះ ជាមួយនឹងការឈ្នះ៣ប្រកួត ក្នុងទឹកដីនៅទូទាំងប្រកួតទាំងអស់។
ការព្យាករណ៍ : ជាមួយនឹងក្រុមដែលមានទម្រង់ប្រយុទ្ធខ្លាំងជាងគេទាំងពីរ នៅក្នុងបាល់ទាត់ទ្វីបអឺរ៉ុបត្រូវប៉ះគ្នា យើងអាចទាយថានឹងមានគ្រាប់បាល់ជាច្រើន នៅក្នុងការប្រកួតនេះ។ Real Madrid ស្ទើរតែស៊ុតបញ្ចូលទីបានគ្រប់ការប្រកួតនៅក្នុងទឹកដីរបស់ពួកគេ ខណៈដែលការបញ្ឈប់ Manchester City គឺជាកិច្ចការដែលមានតិចតួចណាស់ធ្វើបានក្នុងរដូវកាលនេះ។ ការទស្សន៍ទាយការប្រកួតរវាង Real Madrid និង Manchester City របស់យើង គឺនឹងមានគ្រាប់បាល់ស៊ុតបញ្ចូលទីរវាងក្រុមទាំងពីរ៕