កីឡាករ Lionel Messi បានធ្វើការសុំទោសជាសាធារណះចំពោះការធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលមិនមានការអនុញ្ញាត បណ្តាលឱ្យគាត់ត្រូវបានក្លឹប Paris Saint-Germain ព្យួរការប្រកួតមួយចំនួន។
Messi ត្រូវបានពិន័យដោយក្លិបយក្សបារាំងបន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងដំណើរទស្សនកិច្ចដែលបានឧបត្ថម្ភ ហើយមិនត្រូវបានគេរំពឹងថានឹងមានវត្តមាននៅក្នុងការប្រកួតជាមួយ Troyes និង Ajaccio នោះទេ។ តារាបាល់ទាត់អាហ្សង់ទីនបានឆ្លើយតបទៅនឹងការរិះគន់នេះដោយសុំទោសក្លឹប និងមិត្តរួមក្រុមរបស់គាត់ដោយនិយាយថាគាត់គិតថាគាត់មានថ្ងៃសម្រាកហើយមិនអាចលុបចោលការធ្វើដំណើរបានទេ។
ក្រោយបង្កើតទិដ្ឋភាពយ៉ាងចម្រូងចម្រាស់ជាពិសេសកំហឹងរបស់អ្នកគាំទ្រ PSG ចំពោះទង្វើដែលគេបានធ្វើ Messi បាននិយាយនៅក្នុងការផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ជំរាបសួរ។ ខ្ញុំចង់បង្កើតវីដេអូនេះ បន្ទាប់ពីអ្វីៗដែលកំពុងកើតឡើង។ ជាដំបូងខ្ញុំសុំទោសម្តងទៀតចំពោះមិត្តរួមក្រុមរបស់ខ្ញុំនៅក្លឹប។ ខ្ញុំគិតដោយស្មោះថា យើងនឹងមានថ្ងៃឈប់សម្រាកបន្ទាប់ពីការប្រកួតដូចដែលយើងបានធ្វើពីមុន។ ខ្ញុំបានរៀបចំដំណើរកម្សាន្តនេះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលពីមុនខ្ញុំបានលុបចោល ហើយខ្ញុំមិនអាចទៅបានទេ។ ជាថ្មីម្តងទៀត ខ្ញុំសុំទោសចំពោះអ្វីដែលខ្ញុំបានធ្វើ។ ដូច្នេះខ្ញុំនៅទីនេះ រង់ចាំមើលថាតើក្លិបនឹងមានការសម្រេចចិត្តអ្វីថ្មីបន្តទៀត"៕