ព្យាករណ៍គូ​ Manchester City vs Leeds​ United ម៉ោង២១ ថ្ងៃទី៦ឧសភា

Manchester City បានយកឈ្នះលើ West Ham United ដោយលទ្ធផល ៣-០ កាលពីថ្ងៃពុធ ដែលធ្វើឱ្យពួកគេត្រឡប់ទៅឈរនៅកំពូលតារាង Premier League ជាថ្មីម្តងទៀត។

បើនិយាយសរុបមក ក្រុមនាំមុខកំពូលតារាង Premier League មិនដែលប្រកួតចាញ់ទាល់តែសោះ សម្រាប់១១ប្រកួតចុងក្រោយ ចាប់តាំងពីប្រកួតចាញ់ Tottenham ក្នុងខែកុម្ភៈ។

នៅក្នុងទឹកដី​ City បានឈ្នះការប្រកួតលីគ៨ប្រកួតចុងក្រោយ ជាមួយនឹងការស៊ុតបញ្ចូលទីយ៉ាងហោចណាស់ ក៏២គ្រាប់ក្នុងការប្រកួតទាំងអស់នោះ។ 

Leeds United បាន​ឈ្នះ​ការ​ប្រកួត​លីគ​តែ​៧ប្រកួត​ប៉ុណ្ណោះ​ ក្នុង​រដូវ​កាល​នេះ ដែលមិនបានស្មើ សូម្បី​តែ​ពាក់​កណ្តាល​នៃ​ចំនួន​ការឈ្នះ​ក្នុង​ទឹកដីដែល​ City មានផង។

Leeds  រកបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ពី៥ប្រកួតចុងក្រោយនៅ Premier League ជាមួយនឹងគ្រាប់បាល់ដែលរបូតមានរហូត១៨គ្រាប់។

ក្នុងការប្រកួតក្រៅទឹកដី Leeds បានចាញ់៦ប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយ​ ជាមួយនឹងរបូតគ្រាប់បាល់១២គ្រាប់នៅក្នុង៤ប្រកួតចុងក្រោយ។

ការព្យាករណ៍​ :​ Manchester City កំពុងស្ថិតក្នុងទម្រង់លេងកំពូល ហើយនឹងអាចរកបាន៣ពិន្ទុ ក្នុងលីគសំខាន់។​ បច្ចុប្បន្នក្រុមភ្ញៀវត្រូវបានគ្រប់គ្រងដោយលោក Sam Allardyce ប៉ុន្តែគាត់មិនអាចបញ្ឈប់ពួកគេពីការរបូតគ្រាប់បាល់ជាច្រើនបានទេ។ ការទស្សន៍ទាយការប្រកួតរវាង Manchester City និង Leeds United របស់យើង គឺជ័យជម្នះសម្រាប់ City ដោយការនាំមុខទាំងតង់ទីមួយ និងចប់ការប្រកួត៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង