Liverpool ហាក់ដូចជាមានទម្រង់លេងល្អឡើងវិញ ក្នុងការប្រកួតថ្មីៗនេះ ហើយមិនស្គាល់ចាញ់សោះ ក្នុងការប្រកួតលីគ៧ប្រកួត ឈានចូលការប្រកួតនេះ។
ហង្សក្រហមមិនមានឱកាស ដោយការបញ្ចប់ឈរនៅក្រុមកំពូលទាំងបួន លុះត្រាតែ Manchester United បែកបាក់ទម្រង់លេង ដូច្នេះការបញ្ចប់ដោយឈរនៅលេខ៥ គឺជាអ្វីដែលពួកគេកំណត់ធ្វើឱ្យបាន។
ក្រុមរបស់លោក Jurgen Klopp នឹងរីករាយក្នុងការប្រកួតក្នុងទឹកដី ខណៈដែលនៅ Anfield ពួកគេបានប្រកួតឈ្នះ៥ប្រកួត ក្នុងចំណោមការប្រកួតលីគ ៦ប្រកួតចុងក្រោយ។
Brentford ធ្លាប់ជាក្រុមដែរប្រជែងឈរនៅក្រុមកំពូលទាំងប្រាំមួយ ប៉ុន្តែក្តីសង្ឃឹមទាំងនោះ ត្រូវបានរលាយដោយសារមានដំណើរប្រកួតមិនឈ្នះ៦ប្រកួត ចន្លោះពីពាក់កណ្តាលខែមីនា និងពាក់កណ្តាលខែមេសា។
Brentford បានប្រកួតឈ្នះ Chelsea ក្នុងការប្រកួតក្រៅទឹកដីចុងក្រោយ ប៉ុន្តែសម្រាប់៣ប្រកួតមុខពួកគេរកបានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ដោយចាញ់ដោយគ្មានការស៊ុតបញ្ចូលទីលើ Manchester United និង Wolverhampton ។
ការព្យាករណ៍ : Liverpool មើលទៅល្អក្នុងការបន្តសន្ទុះនៃការឈ្នះរបស់ពួកគេ និងអាចឈរនៅលេខ៥ដោយខ្លួនឯង។ Brentford ក៏ទើបតែប្រកួតឈ្នះដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ ប៉ុន្តែការធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ពិតជាពិបាកខ្លាំងសម្រាប់ពួកគេ។ ការព្យាករណ៍របស់យើង សម្រាប់ការប្រកួតរវាង Liverpool និង Brentford គឺជ័យជម្នះសម្រាប់ Liverpool៕