Brighton បានបំបាក់ Wolves ដោយលទ្ធផល ៦-០ កាលពីប្រកួតមុន ភ្ជាប់ជាមួយនឹងជ័យជម្នះថ្មីៗលើ United នាពេលថ្មីៗ ពួកគេរំពឹងថាគ្មានអ្វីក្រៅពីការឈ្នះការប្រកួតនេះ។
ពួកគេបានលេងតិចជាងក្រុមដទៃទៀត ដល់ទៅ៣ប្រកួត ហើយប្រសិនបើពួកគេឈ្នះទាំង៣ប្រកួតនេះ នោះពួកគេនឹងស្ទើរតែប្រាកដថា ទទួលបានកៅអីសម្រាប់ទៅប្រកួតនៅអឺរ៉ុប។
Brighton ធ្លាប់បានឈ្នះ United ២ប្រកួតក្នុងលីគរួចមកហើយ រួមទាំងការឈ្នះដោយលទ្ធផល ៤-០ ដែលពួកគេធ្វើជាម្ចាស់ផ្ទះផងដែរ។
United ក៏លេងតិចជាងក្រុមដែលនៅជុំវិញ១ប្រកួតដែរ ហើយជ័យជម្នះសម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍នេះ នឹងធ្វើឱ្យពួកគេឡើងទៅឈរនៅលេខ៣ ក្នុងតារាង។
United មានបញ្ហាជាមួយទម្រង់លេងក្រៅទឹកដី និងជាពិសេសគឺការប្រកួតក្នុងលីគ ដែលពួកគេប្រកួតឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៧ប្រកួតចុងក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកួតដ៏ខកចិត្តជាមួយនឹង Spurs រួចមក United បានប្រកួតឈ្នះ Aston Villa ដោយលទ្ធផល ១-០ កាលពីចុងសប្តាហ៍។
ការព្យាករណ៍ : Brighton បានទទួលជោគជ័យលើ United ក្នុងជំនួបនាពេលថ្មីៗនេះ ហើយបានរួមបញ្ចូលជាមួយនឹងទម្រង់លេងដ៏ល្អរបស់ពួកគេនៅក្នុងទឹកដី យើងព្យាករណ៍ថា Brighton & Hove Albion និង Manchester United នឹងបញ្ចប់ដោយជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ៕