ថ្មីចែសហើយ Barcelona លើកនេះ! Joan Laporta កំពុងសិក្សាពីការចាកចេញទៅលេងលីកក្រៅពីអេស្ប៉ាញវិញ

ប្រធានក្លឹប Barcelona លោក Joan Laporta ត្រូវបានគេរាយការណ៍ថា បានស្នើឱ្យក្លឹបសិក្សាពីលទ្ធភាព នៃការចាកចេញពី La Liga ចំពេលមានរឿងអាស្រូវបង់ប្រាក់ឲ្យទៅអាជ្ញាកណ្តាលរបស់ពួកគេ។

Barcelona កំពុងពិចារណាពីលទ្ធភាព នៃការលេងក្នុងលីកផ្សេង ក្នុងករណីដែលពួកគេប្រឈមមុខនឹងការដាក់ទណ្ឌកម្មកីឡាធ្ងន់ធ្ងរពីរដ្ឋាភិបាលអេស្ប៉ាញ ឬ UEFA នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍អេស្ប៉ាញ OnzeTV3។ នៅដំណាក់កាលនេះ មិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទេ ប៉ុន្តែ Laporta បានស្នើសុំរបាយការណ៍លម្អិតអំពីជម្រើស ដែលអាចនឹងកើតឡើងសម្រាប់ក្រុមរបស់គេ។

ទោះបីជាក្រុមប្រឹក្សាភិបាលរបស់ Barcelona មានទំនុកចិត្តថា នឹងមិនមានការដាក់ទណ្ឌកម្មណាមួយ សម្រាប់ករណីដែលគេហៅថា Negreira ក៏ដោយ ក៏ពួកគេមានការប្រុងប្រយ័ត្នចំពោះលទ្ធភាព នៃការដកចេញពីការប្រកួតនៅទ្វីបអឺរ៉ុប នៅរដូវកាលក្រោយ ដោយក្លឹបកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត សម្រាប់ការបង់ប្រាក់ឱ្យមន្ត្រីអាជ្ញាកណ្តាលជាន់ខ្ពស់ជាង ៧លានអឺរ៉ូ  រាប់ចាប់ពីឆ្នាំ ២០០១-២០១៨៕
 

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង