Manchester City បានប្រកួតឈ្នះការប្រកួតក្រៅទឹកដី ដោយលទ្ធផល ២-១ លើ Fulham កាលពីចុងសប្តាហ៍ ដោយសារតែគ្រាប់បាល់ពីរគ្រាប់កើតឡើងក្នុងតង់ទីមួយ ដោយកីឡាករ Erling Haaland និងម្ចាស់ជើងឯក World Cup Julian Alvarez។
លទ្ធផលនេះ ធ្វើឱ្យពួកគេឈ្នះ១៣ប្រកួត ពី១៤ប្រកួចុងក្រោយ សម្រាប់ក្រុមរបស់លោក Pep Guardiola ដែលកំហុសតែមួយគត់ក្នុងអំឡុងពេលនោះ គឺការប្រកួតស្មើ ១-១ ជាមួយ Bayern ក្នុងក្របខ័ណ្ឌ Champions League ។
City កំពុងតែមានដំណើរការប្រកួតយ៉ាងរលូន ដោយរកបាន ៣៧គ្រាប់ ពីការលេង១០ប្រកួតចុងក្រោយ នៅទូទាំងការប្រកួត។
West Ham បានរងបរាជ័យ២ប្រកួតជាប់ៗគ្នា ដោយប្រកួតចាញ់ Crystal Palace ក្នុងលទ្ធផល ៤-៣ កាលពីចុងសប្តាហ៍។
ដោយរបូតគ្រាប់បាល់ស៊ុតបញ្ចូលទី៦គ្រាប់ ពីការលេង២ប្រកួតចុងក្រោយ ចំនួនគ្រាប់បាល់ដែលរបូតនោះ ទំនងជានឹងកើនឡើងបន្ថែមទៀតសម្រាប់ពួកគេ។
អ្វីៗដំណើរការមិនល្អទេសម្រាប់ West Ham ដែលពួកគេបានប្រកួតចាញ់១០ក្នុងចំណោម១៦ប្រកួតក្រៅទឹកដី ហើយក្នុងនោះ ពួកគេប្រកួតឈ្នះតែ៣ប្រកួតប៉ុណ្ណោះ ក្នុងអំឡុងពេលនោះ។
ការព្យាករណ៍ : Manchester City តែងតែរបូតគ្រាប់បាល់ដ៏តិចតួចបំផុតក្នុងការប្រកួតថ្មីៗនេះ បើទោះបីជាពួកគេរកបានគ្រាប់បាល់សរុបយ៉ាងច្រើនក៏ដោយ។ ជាមួយនឹងទម្រង់ប្រយុទ្ធរបស់ West Ham មានភាពប្រសើរឡើង ពួកគេគួរតែអាចរកបានមួយគ្រាប់ ដោយសារការធ្វេសប្រហែសរបស់ខ្សែការពាររបស់ City ។ ការទស្សន៍ទាយការប្រកួតរវាង Manchester City និង West Ham របស់យើងគឺ ក្រុមទាំងពីរនឹងមានគ្រាប់បាល់ស៊ុតបញ្ចូលទី៕