Liverpool ស្ថិតក្នុងទម្រង់លេងដ៏ល្អ ហើយបានស៊ុតបញ្ចូលទីជាច្រើនគ្រាប់ ដោយរកបាន១៥គ្រាប់ ពីការលេង៤ប្រកួតចុងក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានបណ្តោយឱ្យរបូតគ្រាប់បាល់១៣គ្រាប់ ពីការលេង៧ប្រកួតចុងក្រោយ នៅ Premier League ហើយនោះជាមូលហេតុដែលពួកគេមិនបានឈរនៅក្រុមកំពូលទាំងបួន។
ទម្រង់លេងក្នុងទឹកដីរបស់ពួកគេពិតជាគួរអោយចាប់អារម្មណ៍ជាមួយនឹងការឈ្នះ១១ប្រកួត ក្នុងចំណោម១៦ប្រកួតក្នុងលីគ ដោយមានតែ Leeds United តែប៉ុណ្ណោះដែលអាចយកឈ្នះលើពួកគេបាន។
ការបញ្ចប់កំពូលទាំងដប់សម្រាប់ Fulham ពិតជាមានភាពអស្ចារ្យ ហើយពួកគេមាន៥ពិន្ទុនាំមុខក្រុម Crystal Palace ដែលឈរនៅលេខ១១ រួមជាមួយនឹងការប្រកួតមួយក្នុងដៃ។
Fulham បានប្រកួតចាញ់៧ប្រកួត ក្នុងចំណោម ៩ប្រកួតចុងក្រោយ នៅ Premier League ដូច្នេះវាពិតជាល្អដែលពួកគេមានពិន្ទុជាច្រើនក្នុងតារាង។
ទម្រង់លេងក្រៅដីបានឱ្យឃើញថា Fulham ឈ្នះ៦ប្រកួត ប៉ុន្តែចាញ់៨ប្រកួត នៅ Premier League ។ ចាញ់៤ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ ដែលមួយប្រកួតទៀតគឺឈ្នះ Everton។
ការព្យាករណ៍ : Liverpool ទំនងដូចជាកំពុងតែបញ្ចប់រដូវកាលនេះយ៉ាងល្អ ប៉ុន្តែការបញ្ចប់ដោយឈរនៅក្រុមកំពូលទាំងបួន ប្រហែលជាមិនអាចទៅរួចទេ។ ទម្រង់លេងក្នុងទឹកដីរបស់ពួកគេនៅតែខ្លាំង ហើយ Fulham ពិតជាពិបាក ដើម្បីរកការបញ្ចប់ទី។ ការទស្សន៍ទាយការប្រកួតរវាង Liverpool និង Fulham របស់យើង គឺ Liverpool ជាជម្រើសដែលជាទីពេញចិត្តក្នុងការឈ្នះការប្រកួតនេះ៕