ល្បុក្កតោ សង្ឃឹម​ប្រជែង​បាន​មេដាយមាស ពី ៧ ទៅ ១០ គ្រឿង នា​ស៊ី​ហ្គេម ឆ្នាំ​២០២៣

ល្បុក្កតោ ជា​ក្បាច់គុន​របស់​ដូនតា​ខ្មែរ ពេលនេះ ក្បាច់គុន ដ៏​ចំណាស់​នេះ ត្រូវបាន​បញ្ចូល ទៅក្នុង​កម្មវិធី​ហ្វឹកហាត់ របស់​កងយោធពល​ខេមរភូមិន្ទ ។​

​ជាមួយគ្នានេះ ក្បាច់គុន​ដ៏​ចំណាស់​នេះ ត្រូវបាន​អភិរក្ស​ឡើងវិញ ដោយ​បណ្ដា​ខេត្ត គ្រឹះស្ថានសិក្សា​នានា បើក​ជា​ក្លិប ដើម្បី​បង្ហា​ត់ដល់​សិស្ស​របស់ខ្លួន​។ ជាមួយនឹង​ការរីក ចម្រើន នៅក្នុង​ប្រទេស ល្បុក្កតោ ត្រូវបាន​ពង្រីក និង​ផ្សព្វផ្សាយ ដល់​បណ្ដា​ប្រទេស​នានា នៅក្នុង​តំបន់ មិនតែប៉ុណ្ណោះ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ ល្បុក្កតោ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជា​លើកដំបូង​។

លោក អ៊ួ តារា ដែលជា​អគ្គលេខាធិការរង សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ បាន​និយាយ ដោយមាន​ជំនឿ​ចិត្ត​ខ្ពស់​ថាៈ ក្នុងឋានៈ​ជា​ម្ចាស់ ក្បាច់គុន សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខនេះ កម្ពុជា​នឹងដាក់ ២១ វិញ្ញាសា ឲ្យ​ប្រកួត​។ លើ ២១ ប្រភេទ វិញ្ញាសា​នេះ រួមមាន​វិញ្ញាសា​សម្តែង ទៅ​ទម្រង់​មេគុន ១២ ប្រភេទ​វិញ្ញាសា និង​វិញ្ញាសា​ប្រយុទ្ធ មាន ៩ ប្រភេទ​ទម្ងន់​បុរស នារី ។​

​ល្បុក្កតោ ត្រូវបានធ្វើ​សមាហរណកម្ម ទៅតាម​បណ្ដា​ប្រទេស ជា​សមាជិក​អាស៊ាន ដែល​ក្នុងនោះ មាន​ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ និង​ម៉ាឡេស៊ី​។ ជាមួយនឹង​គម្រោង​រៀបចំ ការប្រកួត​ជើងឯក​ឆ្នាំ​២០២២ ឲ្យ​បាន​ឆាប់​នោះ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ ក៏មាន​គម្រោង​រៀបចំ ការប្រកួត​ត្រៀម​ស៊ី​ហ្គេម (Pre- SEA Games) ហើយ​កម្ពុជា នឹង​អញ្ជើញ​បណ្ដា​ប្រទេស ដែលជា​សមាជិក មក​ចូលរួម ។​

​លោក​អគ្គលេខាធិការ​រូបនេះ បានបង្ហាញ​ពី​ឆន្ទៈ ចង់ឃើញ​ប្រជាជន​ខ្មែរ ចាត់ទុក​គុន ល្បុក្កតោ ជា​និមិត្តរូប (Idol) ដូច​កីឡាបាល់ទាត់ យ៉ាង​អីចឹង ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង