Liverpool អាចធ្វើការភ្នាល់របស់ពួកគេ ដោយការឈ្នះបន្តទៀត ខណៈដែលពួកគេបានប្រកួតឈ្នះ៣ប្រកួតជាប់ៗគ្នាលើ Leeds, Nottingham Forest និង West Ham។
ទោះបីជាយ៉ាងណាក៏ដោយ Liverpool មានទម្រង់លេងយ៉ាងល្អក្នុងទឹកដី ហើយមិនស្គាល់ចាញ់សោះនៅ Premier League ៨ប្រកួតក្នុងកីឡដ្ឋាន Anfield ដោយឈ្នះ៦ប្រកួតនិងស្មើ២ប្រកួត។
Liverpool ក៏មិនដែលចាញ់ Tottenham នៅ Premier League ១០ប្រកួតផងដែរ ដោយឈ្នះ៧ប្រកួត និងស្មើ៣ប្រកួត។
កំណត់ត្រានោះមិនទាន់បានដោះស្រាយជាមួយក្រុមភ្ញៀវទេ ដែលពួកគេបានប្រកួតឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីគ៣៥ប្រកួតចុងក្រោយជាមួយនិង Liverpool ដោយចាញ់២៣ប្រកួត ហើយការឈ្នះចុងក្រោយកើតឡើងក្នុងឆ្នាំ២០១១។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្លោកន Ryan Mason ពួកគេបានដណ្តើមបានមួយពិន្ទុពេលជួបជាមួយនិង Manchester United ដោយលទ្ធផលស្មើ ២-២ ។
Spurs មិនបានប្រកួតឈ្នះក្រៅក្រៅទឹកដីឡើយនៅ Premier League ៥ប្រកួតហើយ ដោយចាញ់៣ប្រកួត និងស្មើ២ប្រកួត។
ការព្យាករណ៍ : ទាំង Liverpool និង Tottenham កំពុងប្រជែង ដើម្បីដណ្តើមយកតំណែងក្រុមកំពូលទាំងបួន។ ដូច្នេះ នេះអាចក្លាយជាការប្រកួតមួយ ដើម្បីបន្តឈរនៅក្រុមកំពូលទាំងប្រាំមួយ ក្នុងការមានសិទ្ធិសម្រាប់ទៅលេងនៅ Europa League។ ការជ្រើសរើសរបស់យើង គឺនៅក្នុងជម្រើសគ្រាប់បាល់ច្រើន ជាមួយនឹងក្រុមទាំងពីរមើលទៅល្អក្នុងការបន្តស៊ុតបញ្ចូលទី។ ការព្យាករណ៍របស់យើងសម្រាប់ការប្រកួតរវាង Liverpool និង Tottenham គឺក្រុមទាំងពីរនឹងមានគ្រាប់បាល់ស៊ុតបញ្ចូលទី៕