អស់ការអត់ធ្មត់! សេដ្ឋីកាតាត្រៀមខ្លួនដាក់ស្នើទិញ Man Utd ជាលើកចុងក្រោយ

ក្រុមសេដ្ឋីវាលខ្សាច់ដែលដឹកនាំដោយ Sheikh Jassim bin Hamad Al Thani គ្រោងនឹងធ្វើការផ្តល់ជូនជាលើកចុងក្រោយចំនួន ៥ពាន់លានផោន ដើម្បីទិញ Manchester United ពីគ្រួសារត្រកូល Glazers។

មូលនិធិ Nine Two ដែលដឹកនាំដោយធនាគារិកកាតា គ្រោងនឹងធ្វើការផ្តល់ជូនបន្ថែមចំនួន £5 ពាន់លានដើម្បីទិញ United ទាំងស្រុង នេះបើយោងតាមកាសែត The Times ។ Sheikh Jassim បានធ្វើការដេញថ្លៃជាលើកដំបូងរបស់គាត់ដើម្បីទិញ United ក្នុងខែកុម្ភៈ ហើយមូលនិធិរបស់គាត់តែងតែនិយាយថា ពួកគេចាប់អារម្មណ៍តែលើការកាន់កាប់ពេញលេញប៉ុណ្ណោះ ដោយសន្យាថា ពួកគេនឹងជម្រះបំណុលចាស់របស់ Man Utd ទាំងស្រុងឲ្យបាន។ គណៈប្រតិភូតំណាងឱ្យ Sheikh បានទៅទស្សនា Old Trafford ក្នុងខែមីនាដើម្បីជួបសមាជិកក្រុមប្រឹក្សាភិបាលរបស់ United។


ក្រុម INEOS របស់លោក Sir Jim Ratcliffe ដែលជាគូប្រជែងដ៏សំខាន់របស់ក្រុមអ្នកមានកាតា ក្នុងការទិញ United ក៏បានជួបជាមួយអ្នកតំណាងថ្នាក់ដឹកនាំរបស់ United ផងដែរ។ INEOS បាននិយាយថាពួកគេចាប់អារម្មណ៍តែការទិញភាគហ៊ុនអតិបរមា ៦៥% ប៉ុណ្ណោះ ខណៈដែលកាសែត The Times ពីមុនបានរាយការណ៍ថា ក្រុមហ៊ុនគីមីឥន្ធនៈអាចទិញភាគហ៊ុនតូចមួយពី Glazers ដែលអនុញ្ញាតឲ្យគ្រួសារអាមេរិក អាចរក្សាការគ្រប់គ្រងទៅលើបិសាចក្រហមដដែល៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង