លោកព្រះ Zlatan ផ្តាំ Rafael Leao ថា ខំប្រឹងតែរឿងបាល់ទាត់បានហើយ កុំរវល់តែចេញចម្រៀងថ្មី

ខ្សែប្រយុទ្ធ AC Milan លោកព្រះ Zlatan Ibrahimovic ណែនាំមិត្តរួមក្រុមវ័យក្មេង Rafael Leao ឲ្យផ្តោតលើបាល់ទាត់ បន្ទាប់ពីគាត់បានចេញអាល់ប៊ុមទីពីររបស់គាត់ដែលមានចំណងជើងថា 'Way 45' កាលពីពេលថ្មីៗនេះ។

Leao បានចេញអាល់ប៊ុមទី 2 ក្រោមឈ្មោះ 'Way-45' ខណៈដែលកីឡាករសញ្ជាតិព័រទុយហ្គាល់បន្តធ្វើឲ្យអ្នកគាំទ្ររបស់គាត់ចាប់អារម្មណ៍ទាំងនៅលើ និងក្រៅទីលាន។ អ្នកលេងឆ្នើមប្រចាំឆ្នាំ 2021-22 Serie-A ដែលពីមុនបានចេញមកជាមួយនឹងអាល់ប៊ុមដែលមានចំណងជើងថា 'Beginning' ក្នុងឆ្នាំ 2021 ហើយឥឡូវនេះបានមកជាមួយនឹងអាល់ប៊ុមទីពីរ។ ខណៈពេលដែលមិត្តរួមក្រុមរបស់គាត់សប្បាយចិត្តជាមួយនឹងភាពជោគជ័យរបស់ Leao កីឡាករ Ibrahimovic វ័យ 41 ឆ្នាំបែរជានឹកឃើញការគិតផ្សេងទៅវិញ។

ថ្លែងពីការបញ្ចេញអាល់ប៊ុមក្នុងនាមជាកីឡាករបាល់ទាត់អាជីព ក៏ដូចជាពេលត្រូវបានសួរថាកីឡាករផ្សេងៗនៅ AC Milan បានស្តាប់ហើយរឺនៅ Leao បានផ្តល់ចម្លើយថា "បាទ គេឮហើយ! អ្នក​ខ្លះ​បាន​សើច​ចំអក ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បាន​គាំទ្រ​ជាង។ Zlatan Ibrahimovic សើចចំអកខ្ញុំ ដោយគាត់សើចហើយប្រាប់ខ្ញុំឱ្យផ្តោតលើបាល់ទាត់ជំនួសវិញ" ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង