សង្ស័យស្ត្រេសជាមួយការងារពេក Tuchel បំបាក់បង្គោលទីជាពីរនៅក្នុងការហ្វឹកហាត់របស់​ Bayern

គ្រូបង្វឹកក្រុម Bayern Munich លោក Thomas Tuchel បានបាត់បង់អារម្មណ៍មួយរយៈពេលខ្លីអំឡុងពេលហ្វឹកហាត់ជាក្រុម ខណៈដែលគាត់បានវាយបង្គោលហ្វឹកហាត់ពាក់កណ្តាល ដោយសារតែការខកចិត្តជាខ្លាំង។

អ្នកចាត់ការវ័យ 49 ឆ្នាំរូបនេះមិនពេញចិត្តនឹងរបៀបដែលកីឡាករ Bayern បង្ហាញខ្លួនឯងនៅក្នុងការប្រកួតចុងក្រោយនៅលើទីលានតូច ដែលជាទម្រង់ហ្វឹកហាត់ប្រចាំត្រកូលរបស់ Tuchel។ Tuchel បានព្យាយាមកែទម្រង់ការវាយលុក និងចលនាកីឡាករជាច្រើនដង ប៉ុន្តែមិនបានសម្រេច។ ដោយការខកចិត្តយ៉ាងខ្លាំង អតីតគ្រូបង្វឹក Chelsea បានចាប់បង្គោលហ្វឹកហាត់ ហើយបំបាក់វាជាមួយជង្គង់របស់គាត់ ខណៈពេលកំពុងពិភាក្សាបញ្ហាជាមួយគ្រូជំនួយរបស់គាត់។

នៅ​ពេល​នេះ អ្វី​ៗ​មិន​ល្អ​ទេ​នៅ Bayern Munich ។ Tuchel ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Bayern កាលពីខែមុនបន្ទាប់ពីការចាកចេញរបស់ Julian Nagelsmann ។ គាត់បានឈ្នះការប្រកួតដំបូងរបស់គាត់យ៉ាងជឿជាក់ ដោយបានផ្តួលអតីតក្លឹបរបស់គាត់ Borussia Dortmund 4-2 នៅ Allianz Arena ប៉ុន្តែក្រុមនេះ បានធ្លាក់មកលេខ 2 ក្នុងតារាង Bundesliga ហើយបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក៏ដូចជា DFB-Pokal យ៉ាងខកចិត្តជាទីបំផុត៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង