Gareth Bale ឲ្យចម្លើយទៅម្ចាស់ក្លិប Wrexham ពាក់ព័ន្ធការចាកចេញពីការចូលនិវត្តន៍

Gareth Bale បានឆ្លើយតបទៅនឹងការកោះហៅរបស់សហម្ចាស់ក្លិប Wrexham លោក Ryan Reynolds និង Rob McElhenney ដែលជំរុញឱ្យគាត់ចាកចេញពីការចូលនិវត្តន៍។
 
អតីតកីឡាករជម្រើសជាតិវេលស៍ ដែលទើបតែមានអាយុ ៣៣ឆ្នាំ បានប្រកាសពីការចូលនិវត្តន៍កាលពីខែមករា បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ជាមួយប្រទេសរបស់គាត់។ 
ការប្រកួតចុងក្រោយរបស់គាត់នៅកម្រិតក្លិបគឹបានត្រឹមជាមួយក្លិប Los Angeles FC ជាកន្លែងដែលគាត់បានលើកពាន MLS Cup ។ Reynolds និង McElhenney បាននិងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីល្បួង Bale ឱ្យត្រលប់ទៅក្នុងសកម្មភាពប្រកួតប្រជែងវិញ បន្ទាប់ពី Wrexham បានឡើងទៅលេងនៅ Football League ប៉ុន្តែការផ្ទេររបស់ Bale ហាក់ដូចជាមិនទំនងកើតឡើងនោះទេ។ នៅពេលដែលត្រូវបានសួរពីអនាគតរបស់ខ្លួន នឹងការចូលរួមជាមួយ Wrexham Bale បាននិយាយយ៉ាងខ្លីហើយសាមញ្ញថា "ទេ ខ្ញុំគិតថាប្រហែលជាមិនកើតឡើងទេ"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង