លោក Roman Abramovich ម្ចាស់ក្លឹប Chelsea បានធ្វើការប្រកាសថា គាត់អាចនឹងលាលែងពីការគ្រប់គ្រងក្លឹប

អ្នកគ្រប់គ្រងក្លឹប Chelsea ដែលត្រូវបានតែងតាំងដោយម្ចាស់ក្លឹប Roman Abramovich មានការព្រួយបារម្ភអំពីក្រមសីលធម៌ និងផ្លូវច្បាប់ចំពោះការប្រកាសលាលែងពីតំណែង ហើយមិនទាន់មានការយល់ព្រមណាមួយ ចំពោះការផ្លាស់ប្តូរនេះនៅឡើយទេ។

Abramovich បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់ថា គាត់នឹងប្រគល់ "ការគ្រប់គ្រង" របស់ Chelsea ទៅឱ្យអ្នកដែលធ្វើមូលនិធិសប្បុរសធម៌ដល់ក្លឹប។

លោក Abramovich មិនមានការពិភាក្សាណាមួយជាមួយអ្នកទទួលបន្ទុកមុននឹងធ្វើការប្រកាសនៅថ្ងៃសៅរ៍។

ការសំរេចចិត្តនេះ កើតឡើងនៅពេលមានការពិនិត្យ​ ដែលមហាសេដ្ឋីរុស្ស៊ី បានប្រឈមមុខនឹងការចោទប្រកាន់ថា មានទំនាក់ទំនងរបស់គាត់ជាមួយលោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងសប្តាហ៍នេះ៕

ប្រភព៖ Goal

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង