Manchester City ស្ថិតក្នុងដំណាក់កាលមួយ ដែលមានទម្រង់លេងល្អជារឿយៗនាំមុខរហូតដល់ការលើកពានក្នុងលីគ ពួកគេបានប្រកួតឈ្នះ១១ប្រកួត ចំណោម១២ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់។
ទម្រង់លេងក្នុងទឹកដីបានបង្ហាញឱ្យឃើញថា City ឈ្នះ៦ប្រកួតជាប់ៗគ្នា នៅ Premier League ជាមួយនឹង គ្រាប់ស៊ុតបញ្ចូលទី១៩គ្រាប់ ក្នុងការប្រកួតទាំងនោះ។ សរុបមក ពួកគេមិនស្គាល់ចាញ់ទាល់តែសោះ១៦ប្រកួតចុងក្រោយ ចាប់តាំងពីប្រកួតចាញ់ Tottenham ក្នុងខែកុម្ភៈ។
ពួកគេបានប្រកួតឈ្នះ Arsenal ក្នុងទឹកដីម្តងរួចមកហើយ ក្នុងរដូវកាលនេះ ដោយឈ្នះក្នុងលទ្ធផល ១-០ ក្នុងការប្រកួត FA Cup។ City ក៏បានប្រកួតឈ្នះក្រុមមកាំភ្លើងធំ ដែលការប្រកួតក្នុងលីគ ដោយលទ្ធផល ៣-១ ផងដែរ។
Arsenal ចូលមកក្នុងការប្រកួតនេះ ដោយបានប្រកួតស្មើ៣ប្រកួតចុងក្រោយក្នុងលីគ។ នោះបានប៉ះពាល់ដល់ក្តីសង្ឃឹម ក្នុងការដណ្តើមពានរបស់ពួកគេយ៉ាងខ្លាំង ហើយអ្វីដែលធ្វើឱ្យកាន់តែខកចិត្តខ្លាំងនោះ គឺពួកគេបាននាំមុខគូប្រកួត ២-០ មុនទៅហើយ ក្នុងការប្រកួតទាំងនោះ។
បើសិន Southampton អាចរកបានដល់ទៅ៣គ្រាប់ទៅហើយ តើ City គួរតែនឹងធ្វើអ្វី? Arsenal មិនស្គាល់ចាញ់ទាល់តែសោះ៥ប្រកួតក្រៅទឹកដីចុងក្រោយ ប៉ុន្តែ២ប្រកួតចុងក្រោយបានត្រឹមតែស្មើ។
ការព្យាករណ៍ : ទម្រង់លេងសម្រាប់៥ប្រកួតចុងក្រោយនៅ Premier League បានបង្ហាញថា Manchester City មាន៦ពិន្ទុនាំមុខ Arsenal ។ នោះបានផ្លាស់ប្តូរការប្រណាំងប្រជែងដណ្តើមពាន Premier League ហើយការឈ្នះក្នុងទឹកដីខ្លួនឯងសម្រាប់ City នឹងក្លាយជាជំហានដ៏ធំមួយឆ្ពោះទៅកាន់ការរក្សាដំណែងជើងឯករបស់ពួកគេ។ Arsenal មិនបានប្រកួតចាញ់នោះទេ ប៉ុន្តែលទ្ធផលស្មើបានបង្ហាញយ៉ាងច្បាស់។ គ្រាប់បាល់ជាច្រើនក៏ត្រូវបានរបូត ហើយការទស្សន៍ទាយការប្រកួតរវាង Manchester City និង Arsenal របស់យើងគឺជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ៕