តើ Xavi គិតឃើញបែបណាពេល Lewandowski ធ្លាក់ជើងមួយរយៈចុងក្រោយនេះ?

Robert Lewandowski បានបរាជ័យក្នុងការដើរតួជាម៉ាស៊ីនរកគ្រាប់បាល់ឲ្យក្រុមអ្នកមានបុណ្យ FC Barcelona ដោយខកខានក្នុងស៊ុតបញ្ចូលទីសម្រាប់ការបង្ហាញខ្លួន ៤លើកចុងក្រោយរបស់គាត់ ប៉ុន្តែអ្នកចាត់ការលោក Xavi មើលទៅដូចជាមិនមានការព្រួយបារម្ភ ចំពោះទម្រង់លេងរបស់ខ្សែប្រយុទ្ធទាល់តែសោះ។

កីឡាករជម្រើសជាតិប៉ូឡូញមួយរូបនេះ ត្រូវបានគេរាប់បញ្ចូលថា ជាខ្សែប្រយុទ្ធមួយក្នុងចំណោមខ្សែប្រយុទ្ធមុតស្រួចជាទីបំផុត អស់រយៈកាលជាយូរលង់ណាស់មកហើយ ដោយក្លឹប Borussia Dortmund, Bayern Munich និង Barca សុទ្ធសឹងទទួលបានអត្ថប្រយោជន៍ពីទេពកោសល្យយ៉ាងច្រើនរបស់គាត់។ Lewandowski បានស៊ុតចូល ២៧គ្រាប់ នៅរដូវកាលនេះ នៅគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែមានតែពីរប៉ុណ្ណោះក្នុង ១០ប្រកួតចុងក្រោយរបស់គាត់ ដែលបានបង្ហាញពីការធ្លាក់ចុះបន្តិចសម្រាប់ម្ចាស់ពាន FIFA Best Player ពីរសម័យកាល។

គ្រូបង្វឹក Barca លោក Xavi មិនមានការភ័យខ្លាចទេនៅពេលនិយាយអំពីទម្រង់លេងរបស់ Lewandowski ដោយកីឡាករវ័យ ៣៤ឆ្នាំនៅតែជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ La Liga ខណៈដែលក្រុមរបស់គាត់ក៏ខិតទៅជិតការឈ្នះពានលីកកំពូលអេស្ប៉ាញផងដែរ។ ចំពោះបញ្ហាដែលកើតមានសម្រាប់ប៉ា Ski មួយរយៈចុងក្រោយនេះ Xavi បាន​និយាយ​ថា​ “គាត់​បាន​ជោគជ័យ​ក្នុង​ផ្នែក​ធំ​នៃ​រដូវ​កាល​នេះ ឥឡូវ​មិន​ច្រើន​ទេ ប៉ុន្តែ​គ្រាប់បាល់ជាច្រើន​នឹង​មក​ដល់នាពេលខាងមុខ។ ខ្សែប្រយុទ្ធទាំងអស់សុទ្ធតែចង់រកគ្រាប់បាល់។ អ្នក​ដែល​មិន​បាន​ស៊ុតចូលគឺ​សោក​ស្តាយ វា​គឺ​ជា​ជីវិត​នៃខ្សែប្រយុទ្ធគ្រប់រូប។ គាត់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីកជាមួយនឹង ១៧ គ្រាប់ ស្រមៃមើលថាតើអ្នកផ្សេងទៀតមានអារម្មណ៍យ៉ាងណា"៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង