គ្រូបង្គោលរបស់ក្រុម Tottenham Hotspur លោក Cristian Stellini ត្រៀមខ្លួនទទួលខុសត្រូវ ចំពោះការរងបរាជ័យយ៉ាងអាម៉ាស់ ក្នុងលទ្ធផល ៦-១ ក្រោមថ្វីជើង Newcastle ដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលី បាននិយាយថា សមនឹងទទួលបានការការពាររបស់គ្រូ។
កីឡាករជាច្រើនរបស់ Spurs អាចរំពឹងថា នឹងរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីទម្រង់លេងដ៏អាម៉ាស់ នៅឯកីឡដ្ឋាន St James' Park ដែលក្រុមម្ចាស់ផ្ទះរកបាន ៥គ្រាប់ក្នុងរយៈពេល ២១នាទីដំបូង នៃការប្រកួត។ អ្វីៗបានប្រសើរឡើងបន្តិចបន្ទាប់ពីនោះ ដោយ Hugo Lloris ត្រូវបានបង្ខំឲ្យប្តូរចេញនៅពាក់កណ្តាលការប្រកួត ប៉ុន្តែមានសំណួរដែលមិនស្រួលជាច្រើន សម្រាប់ក្រុមមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ដើម្បីឆ្លើយ បន្ទាប់ពីបានឃើញការធ្វើបាបដ៏ធ្ងន់ធ្ងរនៅថ្ងៃនេះ។
Stellini បានប្រាប់ Sky Sports នៅពេលឆ្លុះបញ្ចាំងលើការប្រកួតដែលមិនអាចបំភ្លេចបាន ដោយអតីតដៃស្តាំរបស់លោក Antonio Conte មានបំណងចង់បង្វែរការស្តីបន្ទោសចេញពីក្រុម ដែលលេងមិនសូវបានល្អថា “ខ្ញុំជាគ្រូបង្វឹក ហើយខ្ញុំជាថ្នាក់លើរបស់ពួកគេ ខ្ញុំត្រូវតែការពារពួកគេ ហើយពួកគេសមនឹងទទួលបានការការពាររបស់ខ្ញុំ។ ថ្ងៃនេះ ខ្ញុំត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ យើងមានក្រុមល្អ ប៉ុន្តែថ្ងៃនេះគ្មានអ្នកណាបង្ហាញថាយើងល្អប៉ុណ្ណាទេ។ វាជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងការសម្រេចចិត្តថាតើយើងលេងបែបណា ហើយយើងបានសម្រេចចិត្តធ្វើខុសគ្នា ដោយសាររបួស"៕