Jurgen Klopp ទម្លាយពីកីឡាករដែលអាចជំនួសតំណែង Roberto Firmino បាន

ហង្សក្រហម Liverpool កំពុងរៀបចំដើម្បីលាកីឡាករសញ្ជាតិប្រេស៊ីល Roberto Firmino ក្នុងនាមជាកីឡាករដែលនឹងកចាញដែលគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ បន្ទាប់ពីគាត់បានសម្រេចចិត្តមិនចុះកុងត្រាថ្មីនៅកីឡដ្ឋាន Anfield។

Firmino ដែលធ្លាប់បានឈ្នះពានរង្វាន់ Champions League, Premier League, Club World Cup, FA Cup និង Carabao Cup ជាមួយ Liverpool កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Barcelona សម្រាប់រដូវក្តៅក្រោយ។ ការដើរតាមគន្លងរបស់គាត់នឹងមិនងាយស្រួលសម្រាប់នរណាម្នាក់នោះទេ ប៉ុន្តែ Klopp ជឿជាក់ថា កីឡាករចំណូលថ្មីសញ្ជាតិហូឡង់ Cody Gakpo អាចនឹងក្លាយជាអ្នកជំនួសតំណែងដ៏សាកសមមួយសម្រាប់ Firmino។

លោក Klopp បាននិយាយអំពីការឈានចូលយុគសម័យសម្រាប់ប្រយុទ្ធថ្មីសម្រាប់ក្រុមហង្សក្រហម ដោយ Firmino នឹងដើរតាមគន្លងរបស់ Sadio Mane ក្នុងការចាកចេញពីកីឡដ្ឋាន Anfield ថា “ខ្ញុំគិតថា Bobby ក្នុងតួនាទីនេះគឺជាការបំផុសគំនិតសម្រាប់កីឡាករគ្រប់រូបដែលមានមុខតំណែងស្រដៀងគ្នា។ Cody បច្ចុប្បន្នមានអាយុត្រឹម 23 ឆ្នាំហើយគាត់ក៏ធ្លាប់ជាប្រធានក្រុមរបស់អតីតក្លឹបរបស់គាត់ដែរ។ ខ្ញុំមិនដឹងថាតើវាកើតឡើងដោយរបៀបណាទេ ហើយនៅពេលគាត់មកដល់ទីនេះ អ្នកដឹងច្បាស់ថា គាត់ជាក្មេងឆ្លាតម្នាក់ ពិតជាបើកចំហរ និងជាអ្នកនាំលេងក្នុងក្រុមដ៏ពិតប្រាកដ។ លើស​ពី​នេះ​ទៅ​ទៀត​គឺ​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្អ​ម្នាក់​។ គាត់​អាច​លេង​តំណែង​ក្នុងតំបន់ប្រយុទ្ធបានស្ទើរតែគ្រប់កន្លែងយ៉ាងល្អឥតខ្ចោះ"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង