ព្យាករណ៍គូ​ Newcastle vs Tottenham ម៉ោង២០ ថ្ងៃទី២៣មេសា

Newcastle អាច​ឡើង​ឈរលើក្រុមលេខ៣ Manchester United ជាបណ្តោះអាសន្ន ប្រសិនបើ​ពួកគេ​អាច​ឈ្នះ​ការប្រកួត​នេះ។

Newcastle មានទម្រង់ការពារល្អបំផុតនៃ Premier League ដោយរបូតគ្រាប់បាល់តែ២៤គ្រាប់ប៉ុណ្ណោះ ហើយការចាញ់​ Aston Villa នឹងមិនធ្វើឱ្យពួកគេមានការព្រួយបារម្ភអ្វីនោះទេ។

Newcastle សង្ឃឹម​ថា​ នឹង​វិល​ទៅ​រក​ការឈ្នះ​ក្នុងការប្រកួតនេះ​វិញ ខណៈ​ដែល​ពួក​គេ​បានប្រកួត​ឈ្នះ​៧ប្រកួត​ ក្នុង​ចំណោម​ការ​ប្រកួត​លីគក្នុងទឹកដី១០ប្រកួតចុង​ក្រោយ​ ដោយ​ចាញ់​តែ​១ប្រកួតគត់។

Tottenham ក៏ទើបតែបនប្រកួតចាញ់ផងដែរ នៅពេលដែលពួកគេត្រូវបានផ្តួលដោយ Bournemouth ក្នុងលទ្ធផល​ ៣-២ ដែលកំពុតតែធ្វើឱ្យពួកគេមានភាពស្មុគស្មាញ ដល់ឱកាសឈរនៅក្រុមកំពូលទាំងបួន។

Spurs ប្រកួតឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត Premier League ៦ប្រកួតចុងក្រោយ ដោយស្មើ២ និងចាញ់២ ដែលបង្ហាញយ៉ាងច្បាស់ថាទម្រង់លេងរបស់ពួកគេមិនស៊ីសង្វាក់គ្នានោះទេ។

ទម្រង់លេងក្រៅដីរបស់ Tottenham នៅរដូវកាលនេះគឺជាការបារម្ភដ៏ធំមួយ ខណៈដែលពួកគេមិនបានប្រកួតឈ្នះការប្រកួតណាមួយឡើយ ក្នុងចំណោម៦ប្រកួតចុងក្រោយ គ្រប់ទូទាំងការប្រកួតទាំងអស់ ដោយស្មើ២ប្រកួត និងចាញ់៤ប្រកួត។

ការព្យាករណ៍​ :​ ក្រុម​ម្ចាស់​ផ្ទះ​មាន​ប្រៀប​បន្តិច​ត្រង់​ថា​ទម្រង់​លេង​ក្នុង​ទឹកដីរបស់​ពួក​គេ​ល្អ​ខ្លាំងណាស់។ ម៉្យាងវិញទៀត Tottenham កំពុងតែមានបញ្ហាក្នុងការស្វែងរកលទ្ធផលល្អសម្រាប់ការប្រកួតនៅក្រៅទឹកដី។​ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតនេះគួរតែមានគ្រាប់បាល់ច្រើន ដែលជាធម្មតារវាងជំនួបរវាងក្រុមទាំងពីរអសល់រយៈពេលជាច្រើនឆ្នាំមកនេះ។
ការព្យាករណ៍របស់យើងសម្រាប់ការប្រកួតរវាង Newcastle និង Tottenham គឺក្រុមទាំងពីរនឹងមានគ្រាប់បាល់ច្រើន៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង