Carlo Ancelotti ទទូចឲ្យ UEFA និង FIFA មានការកែប្រែមួយចំនួន ដោយសារមូលហេតុបែបនេះ!

អ្នកចាត់ការក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បានធ្វើការរិះគន់ជាសាធារណៈ ចំពោះ អាជ្ញាធរបាល់ទាត់ពាក់ព័ន្ធនឹងបញ្ជី នៃការប្រកួត ដែលក្រុមរបស់លោកកំពុងតែប្រឈមមុខ។

Real Madrid ជាមធ្យមមួយប្រកួត រៀងរាល់បីថ្ងៃក្នុងរយៈពេល ៤សប្តាហ៍បន្ទាប់ ដោយក្រុម Los Blancos ប្រយុទ្ធទាំងក្នុងក្របខ័ណ្ឌ Champions League និង La Liga។ លោក Ancelotti បាន​ធ្វើ​ឱ្យ​គេ​ដឹង​ថា លោក​មិន​សប្បាយ​ចិត្ត​នឹង​ការ​ប្រកួត​ដែល​ក្រុម​របស់​លោក​កំពុង​ប្រឈម​មុខ​នោះ​ទេ។ 

លោក Ancelotti បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា "កាលវិភាគការប្រកួតរបស់យើង​មិន​សម​ហេតុផល​ទេ​។ ការប្រកួតច្រើនពេក យើងត្រូវត្រួតពិនិត្យមើលសុខភាពរបស់កីឡាករ ពួកគេជាផ្នែកសំខាន់បំផុតនៃបាល់ទាត់ ប៉ុន្តែគ្រប់គ្នាគិតពីខ្លួនឯង លីកគិតពីខ្លួនឯង សហព័ន្ធគិតពីខ្លួនឯង FIFA គិត​ពី​ខ្លួន​ឯង UEFA គិត​តែ​ពី​ខ្លួន​ឯង វា​មិន​ល្អ​សម្រាប់​បាល់ទាត់ វា​មិន​ត្រឹម​ត្រូវ មាន​អ្វី​មួយ​ត្រូវ​ផ្លាស់​ប្តូរ ការប្រកួត​ច្រើន​ពេកហើយ"៕
 

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង